Binance ជួបរឿងធំ
នៅថ្ងៃនេះក្រុមហ៊ុនដែលផលិតកាក់Stable Coin BUSD អោយBinance ដែលមានឈ្មោះPaxosត្រូវបានស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុនៃទីក្រុងNew Yorkបញ្ជាអោយបញ្ឈប់ការផលិតកាក់ BUSDអោយBinance បន្តទៅទៀតព្រោះក្រុមហ៊ុនPaxosត្រូវបានគណៈកម្មការមូលបត្រអាមេរិកចោទពីបទបង្កើតកាក់ដែលជាទ្រព្យសម្បត្តិវិនិយោគដោយមិនបានចុះបញ្ជីស្របច្បាប់។ គួរអោយដឹងផងដែរថាក្រុមហ៊ុនPaxos គឺជាក្រុមហ៊ុនដែលស្ថិតនៅក្រោមស្ថាប័នហិរញ្ញវត្ថុនៃទីក្រុងNew York(New York Department of Financial Services (NYDFS)) និងស្ថិតនៅក្រោមច្បាប់សហរដ្ធអាមេរិក។គណៈកម្មការមូលបត្រអាមេរិកបានចោទថាBUSD គឺជាទ្រព្យសម្បត្តិវិនិយោគដែលខុសទាំងស្រុងបើយោងទៅតាមនិយមន័យនៃពាក្រទ្រព្យសម្បត្តិវិនិយោគ។ទ្រព្យសម្បត្តិវិនិយោគផ្តោតទៅលើទ្រព្យសម្បត្តិឬភាគហ៊ុនដែលអាចរកប្រាក់ចំណេញដល់អ្នកវិនិយោគតែសម្រាប់Stable Coin វិញគឺវាមិនបានរកប្រាកចំណេញអ្វីដល់អ្នកដែលបានវិនិយោគលើវានោះទេព្រោះភាគច្រើនអ្នកដែលកាន់Stable Coinគឺដើម្បីត្រៀមទិញកាក់ផ្សេងៗតែប៉ុណ្ណោះពួកគេមិនមានគោលបំណងក្នុងការរកប្រាក់ចំណេញពីវានោះទេ។
CZ បានចេញមកប្រកាសថាទោះបីជាកាក់BUSD លែងត្រូវបានផលិតក៏ពិតមែនក៏ប៉ុន្តែអ្នកវិនិយោគនៅតែអាចយកកាក់BUSD ទៅដូរយកលុយដុល្លារដូចធម្មតាពីក្រុមហ៊ុន Paxosព្រោះកាក់BUSD ត្រូវបានបង្កើតមកលុះត្រាតែមានការដាក់លុយដុល្លារតម្កល់ក្នុងអត្រា 1:1 ទើបអាចបង្កើតកាក់BUSD បានវាមិនមែនជាកាក់ខ្យល់នៅទេ។កាក់BUSD ត្រូវបានចាត់ទុកជាកាក់Stable Coin បែប Fiat-backed Stable coin។ហើយCZ ក៏នឹងស្វែងរកក្រុមហ៊ុនផ្សេងទៀតដើម្បីមកផលិតកាក់BUSD អោយខ្លួនដែលមិនមែនជាក្រុមហ៊ុនរបស់សហរដ្ធអាមេិកបើសហរដ្ធអាមេរិកនៅតែចង់ធ្វើស៊ីបែបនេះ។
គួរអោយដឹងផងដែរថាសព្វថ្ងៃនៅក្នុងBinance មានរក្សាកាក់BUSD ដល់ទៅ 21.68%។
ប្រភព: