តើអ្វីជា Shibarium ?
Shibarium ជាBlockchain Layer 2 Solution របស់គម្រោងកាក់Shiba ដែលនឹងដាក់អោយប្រើBeta នៅថ្ងៃទី14 ខែកុម្ភ: ដែលត្រូវនឹងថ្ងៃទី15 នៅស្រុកខ្មែរ។ShibariumគឺជាBlockchain ដែលគម្រោងShiba បង្កើតមកសម្រាប់Shiba Ecosystemទាំងមូលតែម្តងនឹងដោះស្រាយបញ្ហាមួយចំនួនដែលShibaបានជួបកាលពីប្រើប្រាស់Ethereum Blockchain ដូចជាអស់ថ្លៃGas fee ថ្លៃនិងមានល្បឿនយឺត។Shibariumគឺបានផ្តោតទៅលើសុវត្ថិភាព ការពង្រីកខ្លួន និង បច្ចេកទេសថ្មីៗមកប្រើ។ជាមួយនឹងShibarium នឹងមានវត្តមានការប្រើប្រាស់កាក់ទាំងបីរបស់Shiba តែម្តងដូចជាកាក់ SHIB (Shiba Inu), LEASH, និងកាក់BONE។ជាមួយនឹងShibarium អ្នកអភិវឌ្ឃន៏អាចបង្កើតគម្រោងដូចជាMetaverse, Web3 Innovatin(Defi, Dapp, NFT), និង Gamefi។ដោយសារវាជា Blockchain Layer2 Solutionរបស់Ethereum គឺវានៅតែពឹងអាស្រ័យលើBlockchain Ethereum ដដែលតែខុសត្រង់រាល់Transactionទាំងឡាយគឺត្រូវបានធ្វើបែបOff-chain ក្នុងShibariumរួចទើបទៅUpdate ក្នុងEthereum។
ការប្រើប្រាស់កាក់ BONE
Native Token របស់Shibarium គឺកាក់BONE ដែលអ្នកអាចរកទិញបានតាមតំណនេះ។BONE ត្រូវបានប្រើសម្រាប់បង់ថ្លៃGas fee។Shibarium ប្រើបច្ចេកវិទ្យា POS (Proof Of Stake) ដែលអនុញ្ញាត្តិអោយអ្នកដែលចង់បានកាក់BONE ត្រូវតែជាValidator ដើម្បីជួយប្រតិបត្តិTransaction ក្នុងShibarium។ដើម្បីក្លាយជាValidator Node បានយើងត្រូវមានកាក់BONE ចំនួន10,000 BONE យកទៅLock និងដំណើរការSoftware Heimdall និង Bor block producer nodes។សម្រាប់អ្នកដែលមិនមានកាក់BONE គ្រប់គ្រាន់ឬមិនចង់ក្លាយជាValidator Node ដោយខ្លួនឯងក៏អាចចូលរួមជាមួយ DPOS (delegated Proof of Stake) ក៏បានដែរ។សម្រាប់អ្នកValidator គឺមានចំនួនត្រឹមតែ100 ប៉ុណ្ណោះ។អ្នកដែលបានក្លាយជាValidator node និង Delegators និងទទួលបានរង្វាន់មកវិញជាកាក់BONE រាល់ពេលមានTransaction បានបញ្ចប់ដោយជោគជ័យ។
អ្នកដែលបានក្លាយជាValidator ឬ DPos មិនត្រឹមតែបានកាក់Bone ប៉ុណ្ណោះទេពួកគេថែមទាំងអាចបានកាក់TREAT ថែមទៀតផង។រាល់ពេលមានការធ្វើTransactionនៅក្នុងShibariumនឹងមានការដុតកាក់SHIB ផងដែរ។
កាក់BONE នឹងមានចំនួនសរុប250លានកាក់ដែលក្នុងនោះមានចំនួន20លានកាក់ទុកចែកជូនValidator និង Delegators។
ខាងក្រោមគឺជាវិធីនៃការចែកកាក់BONE ទៅអោយValidator និង Delegators នៅពេលដល់Checkpoint ចែកកាក់នីមួយៗរបស់Shibarium
ប្រភព: