ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃទី 9 កុម្ភ:
ម្ចាស់គម្រោង Umami Finance ដែលមានកាក់ឈ្មេាះ UMAMI បានជះលក់កាក់របស់គម្រោងខ្លួនរហូតធ្វើអោយតម្លៃរបស់វាធ្លាក់ដល់ទៅ 50% ក្នុងរយ:ពេលមិនដល់មួយថ្ងៃផង។ក្រោយពីលក់កាក់ហើយម្ចាស់គម្រោងរូបនេះក៏បានចាកចេញពីដំណែង CEO របស់ UMAMI Finance ផងដែរ។
ក្រុមហ៊ុនផ្តល់សេវាគ្រ៊ីបតូATM នៅសហរដ្ធអាមេរិកឈ្មេាះCoin Cloud បានប្រកាសក្ស័យធនជាមួយបំណុលពី 100 – 500 លានដុល្លារ។ក្រុមហ៊ុននេះបានផ្តល់កម្ចីអត់សុវត្ថិភាពចំនួន100 លានដុល្លារដល់ក្រុមហ៊ុនGenesis Global Trading ដែលបានប្រកាសក្ស័យធនកាលពីប៉ុន្មានខែមុន។ក្រុមហ៊ុនCoin Cloud មានCrypto ATM ចំនួន 4,000 ATM នៅជំុវិញសហរដ្ធអាមេរិក និង ប្រ៊េសុីល។
ក្រុមហ៊ុនទិញលក់គ្រ៊ីបតូបែប P2P ឈ្មេាះLocalBitcoin បានប្រកាសបិទចាប់ពីថ្ងៃនេះតទៅក្រោយពេលបើកដំណើរការបានជាង10 ឆ្នាំ។សម្រាប់អ្នកដែលមានកាក់នៅក្នុង Exchange មួយនេះចាំបាច់ត្រូវដកកាក់របស់ខ្លួនជាបន្ទាន់។
ក្រុមហ៊ុនទិញលក់ភាគហ៊ុនសហរដ្ធអាមេរិក ក៏ ដូចជាគ្រ៊ីបតូឈ្មេាះRobinhood បានខាតលុយដល់ទៅ1 ពាន់លានដុល្លារនៅក្នុងឆ្នាំ2022។
ការប្រកួតហ្គេមរបស់Yuga Labs ដែលជាអ្នកនៅពីក្រោយគម្រោងNFT ឈ្មេាះBAYC ដែលមានឈ្មេាះDookey Dash Tournaments បានបញ្ចប់ជាមួយនឹងការCheating ក្នុងហ្គេមយ៉ាងច្រើន។
Exchange ឈ្មេាះKraken កំពុងត្រូវបានSEC របស់សហរដ្ធអាមរិកស៊ើបអង្គេតទាក់ទងនឹងការអនុញ្ញាត្តិអោយទិញលក់គ្រ៊ីបតូដែលមិនបានសំុច្បាប់ត្រឹមត្រូវ។
តាមរយ:លោក Armstrong ដែលជាCEO របស់Coinbase បានអោយដឹងថាSEC សហរដ្ធអាមរិកមានបំណងមិនអោយក្រុមហ៊ុនវិនិយោគទាំងអស់ផ្តល់នៅសេវា Crypto Staking។
ប្រភព:
https://decrypt.co/120933/localbitcoins-shut-down-10-years-operation