ពត៏មានគ្រ៊ីបតូប្រចាំថ្ងៃទី 20 ខែ មករា​ ឆ្នាំ 2023

ក្រុមហ៊ុនអោយខ្ចីគ្រ៊ីបតូដ៏ធំមួយដែលមានឈ្មោះថា Genesis មានក្រុមហ៊ុនមេឈ្មោះ DCG បានប្រកាសក្ស័យធនតាមជំពូកទី 11 នៃច្បាប់អាមេរិកក្នុងទីក្រុង New York។ក្រុមហ៊ុននេះមានជំពាក់លុយក្រុមហ៊ុន និង អ្នកវិនិយោគសរុបជាទឹកប្រាក់ចំនួន 3.5 ពាន់លានដុល្លារដែលក្នុងនោះមាន Gemini ចំនួន 766 លានដុល្លារ, Cumberland DRW ចំនួន 18.7 លានដុល្លារ, Mirana ដែលបានវិនិយោគក្នុង Bybit ផងដែរចំនួន 151.5 លានដុល្លារ, MoonAlpha Finance ដែលជាក្រុមនៅពីក្រោយ Babel Finance ចំនួនជាង 150 លានដុល្លារ, និង ក្រុមហ៊ុន VanEck ចំនួន 53 លានដុល្លារ។គួរអោយដឹងផងដែរថាក្រុមហ៊ុន Genesis មានក្រុមហ៊ុនមេរួមគ្នាជាមួយក្រុមហ៊ុន CoinDesk ដែលមានឈ្មោះថា DCG។

លោក Charles Hoskinson ដែលជាអ្នកចូលរួមបង្កើតគម្រោង Cardano Blockchain បានសម្តែងចំណាប់អារម្មណ៏ទិញក្រុមហ៊ុន CoinDesk ដែលជាក្រុមហ៊ុនផ្តល់សេវាពត៍មានគ្រ៊ីបតូក្រោយពេលដែលក្រុមហ៊ុន Genesis បានប្រកាសក្ស័យធន។លោក Charles Hoskinson បានផុសក្នុង Twitter ថា លោកបានលឺថា CoinDesk បានដាក់លក់ក្នុងតម្លៃ 200 លានដុល្លារតែលោកគិតថាវារៀងថ្លៃបន្តិចតែបើលោកចង់ទិញក៏អាចទិញបានដែរ។

ក្រុមហ៊ុន FTX អាចនឹងបើកដំណើរការឡើងវិញ។ក្រោយពេលដែលបានប្រកាសក្ស័យធននិងបិទអស់រយ:ពេលជាច្រើនខែថ្ងៃនេះអ្នកដឹកនាំថ្មីលោក John J.Ray III បាននិយាយនៅក្នុងការស៊ើបសួររបស់គណ:កម្មការសហរដ្ធអាមេរិកថា FTX អាចនឹងបើកដំណើរការធម្មតាវិញ។

លោក CZ ដែលជាម្ចាស់ក្រុមហ៊ុន Binance បាននិយាយនៅក្នុងកិច្ចប្រជុំ World Economic Forum ថាមនុស្សគួរតែវិនិច្ឆ័យឧស្សាហ៍កម្មគ្រ៊ីបតូទៅតាមបច្ចេកវិទ្យា និង ប្រព័ន្ធសុវត្ថិភាពរបស់វាជាជាងចំនួនលុយដែលបានហូរចូលមកវិស្ស័យមួយនេះ។

ក្រុមហ៊ុន Obligate គឺជាក្រុមហ៊ុន Startup ធ្វើអំពីការផ្តល់សេវាកម្មលក់បំណុលស្របច្បាប់ដោយយកបច្ចេកវិទ្យា Blockchain មកប្រើបានបន្តអាយុនៃការប្រមូលដើមទុនចំនួន 4 លានដុល្លារ។ក្រុមហ៊ុន Obligate ដែលមានឈ្មោះចាស់ថា FQX បានពង្រីកប្រព័ន្ធរបស់ខ្លួនដែលធ្លាប់ប្រកាសថានឹងដាក់អោយប្រើនៅខែក្រោយក្នុង Polygon Blockchain។

ប្រភព:

https://www.wsj.com/articles/new-ftx-chief-says-crypto-exchange-could-restart-11674143168

https://www.coindesk.com/business/2023/01/19/circle-ventures-backs-4m-round-for-blockchain-based-debt-provider-obligate

https://www.bbc.com/news/technology-64343377