ពត៍មានគ្រ៊ីបតូប្រចាំថ្ងៃទី 17 ខែ មករា ឆ្នាំ 2023

ថ្ងៃនេះតម្លៃ Bitcoin គឺនៅជាង 21K ហើយតម្លៃកាក់ផ្សេងៗគឺនៅខៀវដដែល។យើងនឹងមកដឹងពីពត៍មានសំខាន់ៗសម្រាប់ថ្ងៃនេះទាំងអស់គ្នា។

Binance (BNB)

Binance បានធ្វើការដុតកាក់ BNB ជាលើកទី 22 របស់ខ្លួនចំនួន 2,064,494.32 BNB គិតជាលុយប្រមាណ 617,696,701 USD។ ចុចទីនេះដើម្បីមើលពីភស្តុតាងនៃការដុតកាក់ក្នុង Blockchain។

Ethereum

ចំនួនកាក់ដែលបាន Stake ដើម្បីចូលរួមក្នុង POS របស់ ETH ឡើងដល់ 16 លានកាក់ហើយ។តែរឿងដែលត្រូវតាមដានគឺក្នុងខែមីនា ETH នឹងធ្វើការ Hard Fork ដែលមានឈ្មោះថា Shanghai Hard Fork ក្នុងការ Upgrade នេះ Ethereum នឹងបើកអោយអ្នកដែលបាន Stake កាក់អាច Unstake យកទៅប្រើប្រាស់បានហើយ។ ភាគច្រើនអ្នក Stake កាក់បានប្រើ Lido Finance ក្នុងការ Stake។

Binance

Binance បានបើកមុខងារអោយអ្នកវិនិយោគស្ថាប័នអាចធ្វើពាណិជ្ជកម្មក្នុង Binance ដោយប្រើកាក់នៅក្នុង Cold Wallet របស់ Binance បានដោយមិនចាំបាច់វេរមកក្នុង Binance ភ្លាមៗនោះទេចំនួនកាក់ដែលអ្នកវិនិយោគស្ថាប័នមានក្នុង Cold Wallet គឺត្រូវស្មើនឹងចំនួនកាក់ដែលមានក្នុង Binance។ ពួកគេមិនចាំបាច់វេរមកBinance ទេបើ Position របស់ពួកគេនៅបើកនៅឡើយតែបើ Position របស់ពួកគេបានបញ្ចប់ពួកគេត្រូវទូទាត់ជាមួយ Binance។ ធ្វើបែបនេះវាជួយអោយការ Trade របស់អ្នកវិនិយោគមានសុវត្ថិភាពជាងមុន និង មានភាពងាយស្រួលជាងមុន។ គួរអោយដឹងផងដែរថា Binance មានផ្តល់សេវាកម្មរក្សាកាក់គ្រ៊ីបតូអោយស្ថាប័នធំៗផងដែរ។Binace រក្សាកាក់ក្នុង Cold Wallet អោយស្ថាប័នទាំងនោះដោយធានាសងក្នុងករណីបាត់បង់។

អតីត Three Arrows Capital

Three Arrow Capital គឺក្រុមហ៊ុនវិនិយោគក្នុងគ្រ៊ីបតូដែលត្រូវបានក្ស័យធនជាមួយ គម្រោង Luna។ ម្ចាស់ក្រុមហ៊ុននេះកំពុងតែស្វែងរកលុយចំនួន 25 លានដុល្លារដើម្បីបើក Crypto Exchange ថ្មីមួយ។

Alameda Research

អ្នកគ្រប់គ្រងលុយរបស់ Alameda Research (Liquidator) ក្រោយពេលដែល Alameda Research បានធ្វើអោយ Alameda Research ខាតលុយចំនួន 11.5 លានដុល្លារក្រោយបានបើក Position Shor លើកាក់ ETH ។

ក្រុមចោររបស់កូរ៉េខាងត្បូង North Korean Lazarus Group បានចាប់ផ្តើមធ្វើការវេរកាក់ដែលបានលួចពីគម្រោង Harmony ចំនួន 64 លានដុល្លារគិតជាកាក់ ETH ទៅកាន់ Wallet ផ្សេងៗ។

ប្រភព:

https://cointelegraph.com/news/alameda-wallet-under-liquidator-control-incurred-11-5m-in-losses-arkham

https://cointelegraph.com/news/binance-to-let-institutions-store-crypto-with-cold-custody