សរុបព្រឹត្តិការណ៏សំខាន់ៗសម្រាប់កាក់ប្រចាំខែ មករា

បើកទំព័រថ្មីនៃឆ្នាំ 2023 មកគ្រ៊ីបតូមិនបានធ្វើអោយអ្នកវិនិយោគទឹកភ្នែកដូចកាលពីឆ្នាំមុននោះទេ។តើការឡើងនេះជាការឡើងពិតឬយ៉ាងណាយើងមានតែរងចាំមើលតទៅទៀតទេតែសម្រាប់អ្នក Long Term ទៅលើកាក់ល្អប្រាកដជាអត់មានការឈឺក្បាលអីទេតែបើឡើងដល់ចំនុចមួយដែលចង់ Take Profit ខ្លះក៏ Take ខ្លះទៅ។សុំបញ្ចប់ការអូសក្រឡាត្រឹមនេះយើងទៅមើលគម្រោងកាក់មួយចំនួនដែលមានការ Upgrade សំខាន់ៗក្នុងខែនេះ និង ឆាប់ៗនេះទាំងអស់គ្នា។

Polygon Chain (Matic)

Polygon chain នឹងធ្វើការកែទម្រង់ថ្មីរបស់គម្រោងពួកគេ (V0.3.1 Hardfork) នៅថ្ងៃទី 17 ខែ មករា ឆ្នាំ 2023។ ការកែទម្រង់លើកនេះមានគោលបំណងកែបញ្ហា Gas Fee ដោយវាមានបង្កើនតួលេខ BaseFeeChangeDenominator ពី 8 ទៅ 16 ដែលវានឹងជួយអោយការគណនាGas fee ធ្វើទៅកាន់តែរលូនជាងមុនក្នុងករណីអត់សូវមានអ្នកប្រើប្រាស់ Gas fee នឹងចុះថោក តែពេលមានអ្នកប្រើច្រើនGas Fee នឹងកើនឡើងតាមនឹង, ទម្លាក់តួលេខ Sprint length ពី 64 ត្រឹម 16 ការទម្លាក់នេះនឹងធ្វើអោយការបង្កើត Block របស់ Polygon chain មានល្បឿនលឿនជាងមុនគឺពី 128 វិនាទី នៅត្រឹម 32 វិនាទីរីឯការអោយ Reward វិញគឺនៅធម្មតា។

Solana (Sol)

Solana បានធ្វើការ Upgrade រួចមកហើយ។ការ Upgrade ថ្មីនេះមានការធ្វើបច្ចុប្បន្នភាពលើរឿងមួយចំនួនដូចជា: QUIC វាជួយអោយការ Connect របស់ Blockchain មានល្បឿននិងសុវត្ថិភាពជាងមុន, Stake-weighted QOS(Quality Of Service) គ្រប់គ្រងទៅលើការចរាចររបស់ទិន្នន័យដោយអោយសិទ្ធិទៅកាន់អ្នកដែលបាន Stake កាក់ច្រើនជាងគេ, Priorit Fees មុខងារបើកអោយអ្នកប្រើប្រាស់ដែលចង់អោយការធ្វើការវេរកាក់របស់ពួកគេបានលឿនពួកគេអាចបន្ថែម Gas Fee បាន។

Shiba Inu

Shiba Inu មានគម្រោងនឹងបើកអោយប្រើ Ethereum Layer2 របស់ខ្លួនដែលមានឈ្មោះ Shibarium ក្នុង Version Beta។ Shibarium នឹងជ្រើសរើសកាក់ Bone ជា Token ប្រចាំ Network របស់ខ្លួន ហើយ រាល់ Transaction ក្នុង Shibarium ក៏ជាការដុតកាក់ Shiba ផងដែរ។

Cardano

Cardano ត្រៀមដាក់អោយប្រើ Toolkit ដើម្បីអោយអ្នកអភិវឌ្ឃន៏អាចបង្កើត Sidechain ប្រើប្រាស់សម្រាប់គម្រោងរបស់ពួកគេនៅក្នុង Blockchain Cardano បាន

Decentraland(MANA)

កាក់Mana បានឡើងដល់ទៅ 70% ក្នុងសប្តាហ៏នេះបន្ទាប់ពីគម្រោង The 2023 Australian Open (AOMetaverse) បានបើកនៅក្នុង Decentraland​ សារជាថ្មី។ដោយបានបើកពីថ្ងៃនេះរហូតដល់ថ្ងៃទី 29 ខែ មករាដោយអ្នកលេង Decentraland អាចទៅចូលរួមបាននៅទីតាំង (-143,74)។ តែរឿងមួយដែលត្រូវប្រយ័ត្នកាក់ MANA អាចធ្លាក់ខ្លាំងនោះគឺក្រុមហ៊ុន DCG គឺក្រុមហ៊ុនមានកាក់ MANA ច្រើនគួរសមដែរហើយវាកំពុងតែជួបបញ្ហាបើសិនជាវាលក់កាក់ MANA នោះវានឹងធ្វើអោយកាក់ MANA នឹងធ្លាក់ថ្លៃខ្លាំងផងដែរ។

Ethereum

Ethereum អាចនឹងមានការ Hard Fork ក្នុងខែមីនាបើមិនមានការប្រែប្រួលហើយការ Upgrade លើកនេះអ្នកដែលបាន Stake កាក់ ETH អាច UnStake យកទៅលក់បានហើយ។

ប្រភព

https://www.theblock.co/post/202516/shiba-inu-about-to-launch-ethereum-layer-2-network-shibarium-in-beta

https://u.today/decentraland-mana-skyrockets-70-in-one-week-heres-whats-driving-surge

https://cointelegraph.com/news/cardano-ecosystem-set-to-expand-with-custom-built-sidechains

https://decrypt.co/119201/ethereum-shanghai-upgrade-on-track-march