ក្រុមហ៊ុន DCG ជំពាក់បំណុលចំនួនច្រើនជាង 3 ពាន់លានដុល្លារ
ក្រុមហ៊ុនទទួលវិនិយោគលើគ្រ៊ីបតូឈ្មោះ Genesis ត្រូវបានគេដឹងថាជំពាក់បំណុលអ្នកវិនិយោគរបស់Exchange Gemini ចំនួន 900 លានដុល្លារ។ ហើយក្រុមហ៊ុន Genesis Global ក៏បានជំពាក់បំណុលគេចំនួន 3 ពាន់លានដុល្លារផងដែរគិតមកដល់ខែ មករា។ តាមរបាយការណ៏ទី 12 របស់ Financial Time បានអោយដឹងថាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនទាំងពីរនេះឈ្មោះ Digital Currency Group (DCG) ដែលជាក្រុមហ៊ុនដែលបានវិនិយោគជាមួយ Grayscale Investment និង ក្រុមហ៊ុនវិនិយោគគ្រ៊ីបតូផ្សេងទៀតផងនោះកំពុងតែគិតគូលក់ភាគហ៊ុនដែលខ្លួនបានវិនិយោគមួយចំនួនដើម្បីបណ្តោះទាល់មួយរយ:សិនអោយក្រុមហ៊ុន Genesis។
យោងតាមអ្នកតាមដានក្រុមហ៊ុន DCG បានអោយដឹងថាក្រុមហ៊ុន DCG នេះបានវិនិយោគទៅលើក្រុមហ៊ុនគ្រ៊ីបតូផ្សេងៗទៀតយ៉ាងហោចណាស់ក៏ចំនួន 200 ក្រុមហ៊ុនដែរដែលមានទាំងក្រុមហ៊ុន Exchange, ធនាគារ និង ក្រុមហ៊ុនរក្សាគ្រ៊ីបតូនៅក្នុងប្រទេសតិចបំផុតចំនួន 35 ប្រទេស ដែលសរុបជាទឹកប្រាក់គឺ 500លានដុល្លារ។ក្រុមហ៊ុន Genesis ក៏បានជួលធនាគារវិនិយោគ Moelis ដើម្បីស្វែងរកដំណោះស្រាយអោយខ្លួនរួចមកហើយដែរតែហាក់ដូចជាមិនអាចជួយអ្វីបាន រហូតដល់ក្រុមហ៊ុន Genesis បានសម្រេចចិត្តបញ្ចប់ការងារបុគ្គលិកខ្លួនចំនួន 30% កាលពីថ្ងៃទី 5 កន្លងមកនេះដែលជាការបញ្ឃប់ការងារបុគ្គលិកជាលើកទីពីរក្នុងកំឡុងពេលតែ6 ខែប៉ុណ្ណោះ។
កាលពីថ្ងៃទី 12 កន្លងមកនេះ ប្រធានរបស់ក្រុមហ៊ុន DCG លោក Barry Silbert បានសរសេរសារទៅដល់អ្នកមានភាគហ៊ុនទាំងអស់ថា អ្នកមានបំណងអាក្រក់ និង ការដួលរលំរបស់ក្រុមហ៊ុនគ្រ៊ីបតូបានបំផ្លាញវិស័យគ្រ៊ីបតូទាំងមូល។ហើយបានអោយដឹងថា ក្រុមហ៊ុន Three Arrows Capital នៅជំពាក់Genesis ចំនួន 447.5 លានដុល្លារ និង 4,550 BTC ឬ 78 លានដុល្លារទៀតដែលតម្រូវអោយសងនៅត្រឹមខែ ឧសភា ឆ្នាំ 2023 នេះ។
ក្រុមហ៊ុន Genesis ធ្លាប់បានបិទមិនអោយអ្នកវិនិយោគដកលុយវិនិយោគរបស់ពួកគេបានកាលពីថ្ងៃទី 16 ខែ វិច្ឆិកា 2022 ដោយបានអោយដឹងថាលុយចំនួន 175 លានដុល្លារបានជាប់នៅក្នុងក្រុមហ៊ុន FTX និងបានលុយត្រលប់មកវិញចំនួន 140 លានដុល្លារ។
ក្រុមហ៊ុន Gemini ក៏បានអោយលុយអ្នកវិនិយោគទៅ Genesis ខ្ចីចំនួន 900លានដុល្លារក្នុងកម្មវិធី Earning នៅក្នុង Gemini ដែលក្នុងនោះមានអ្នកប្រើប្រាស់ Gemini ចំនួន 340,000 នាក់កំពុងជាប់បញ្ហាដែលលុយរបស់ពួកគេគឺនៅជាប់ក្នុងក្រុមហ៊ុន Genesis។
ប្រភព: https://cointelegraph.com/news/dcg-owes-creditors-over-3b-considering-500m-vc-portfolio-sale