គ្រ៊ីបតូ ATM នៅប្រទេសអូស្ត្រាលីបានគាំទ្រ Bitcoin Lightning Network
ជាមួយ Ligtning Network វាជួយអោយអ្នកប្រើប្រាស់អាចវេរកាក់ BTC ក្នុងល្បឿនដ៏លឿន និង អស់ Gas Fee ថោកទៀតផង។ទីក្រុងអូស្ត្រាលីនៃតំបន់ Coolangatta បានតម្លើងទូ ATM គ្រ៊ីបតូដំបូងបង្អស់របស់ខ្លួនដែលអាចប្រើប្រាស់ Bitcoin Lightning Network បាន។ដោយការបានតម្កើងនៅក្នុងផ្សារមួយនៅក្នុងប្រទេសអូស្ត្រាលីដើម្បីអោយសាធារណជនប្រើប្រាស់។
គ្រ៊ីបតូ ATM នេះគឺធ្វើការដូចទៅនឹងគ្រ៊ីបតូធម្មតាប៉ុន្តែល្បឿនលឿនជាង និង អស់តម្លៃជើងសារទាប។ជាមួយនឹងបច្ចេកទេស Layer2 របស់ BTC (Lightning Network) វាក៏អនុញ្ញាត្តិអោយអ្នកប្រើប្រាស់ក្នុងចំនួនតិចៗបានដែលគិតជា Sats ( 1 Satoshi = 0.00000001 BTC)។
ពីមុនការប្រើប្រាស់ Ligtning Network, ATM នេះនឹងមិនផ្តល់កាក់អោយអ្នកទិញភ្លាមៗនោះទេគឺវាត្រូវរងចាំអ្នកប្រើផ្សេងទៀតទិញអោយបានតាមចំនួនកំណត់ណាមួយទើប ATM នេះផ្ញើរជូនម្តងទាំងអស់តែម្តង (Bulk Transaction)។តែពេលមាន Lightning Network, ATM នឹងផ្ញើរលុយទៅអ្នកទិញ BTC ភ្លាមៗតែម្តងព្រោះវាអស់ Gas Fee តិច។គួរអោយដឹងផងដែរថា ប្រទេសអូស្ត្រាលីគឺឈរលំដាប់លេខ 4 ជាប្រទេសដែលមាន Bitcoin ATM ច្រើនជាងគេ។
ប្រភព: https://cointelegraph.com/news/lightning-network-gets-physical-form-in-australia-with-bitcoin-atm