លោក Robert Kiyosaki បានកំពុងតែសន្សំកាក់ BTC ហើយប្រាប់អោយប្រុងប្រយ័ត្នជាមួយ Altcoins ផ្សេងៗ

លោក Robert kiyosaki គឺជាអ្នកនិពន្ធសៀវភៅ Rich Dad Poor Dad បានប្រាប់អោយដឹងថាលោកកំពុងតែទិញកាក់ BTC បន្ថែម។ លោកបានចែកក្នុង Twitter របស់លោកដែលមានអ្នកតាមដានចំនួន 2.3 លាននាក់ទាក់ទងនឹងហេតុផលដែលលោកជ្រើសរើស BTC ជំនួសអោយ Altcoin ថា BTC មិនដូច Altcoin ព្រោះ BTC គឺអាចគេចផុតពីការគ្រប់គ្រងរបស់ច្បាប់បានបើសិនជាច្បាប់ចង់រឹតបន្ទឹងលើគ្រ៊ីបតូ។

ក្នុងកម្មវិធីសំណួរចំលើយលោកបានចែកដូចខាងក្រោម:

សំណួរ: តើលោកវិនិយោគលើគ្រ៊ីបតូឬអត់?

ចម្លើយ: បានខ្ញុំវិនិយោគ។ខ្ញុំពិតជារំភើបមែនទែនអំពី Bitcoin ព្រោះ Bitcoin ត្រូវបានចាត់ទុកជាវត្ថុធាតុដើមដូចទៅនឹងមាស ប្រាក់ និង ប្រេង។ ហើយគ្រ៊ិបតូដ៏ទៃផ្សេងទៀតភាគច្រើនចាត់ទុកជា ភាគហ៊ុនដែលស្ថិតនៅក្រោមច្បាប់(Security) ហើយ SEC មានអំណាចអាចធ្វើអោយកាក់ទាំងនោះក្ស័យធនបាន។ហើយខ្ញុំក៏កំពុងតែវិនិយោគជាមួយ BTC ផងដែរ។

លោកក៏បានទស្សន៏ទាយថាមាស ប្រាក់អាចនឹងឡើងថ្លៃនៅឆ្នាំ 2023 ហើយ BTC ក៏អាចឡើងតាមនឹងផងដែរ។

ប្រភព: https://dailyhodl.com/2023/01/01/rich-dad-poor-dad-author-says-hes-stacking-more-bitcoin-btc-warns-of-regulations-crushing-altcoins/