មកស្គាល់ក្រុមហ៊ុនជីកកាក់ BTC ដែលបានជំពាក់គេដល់ទៅ 1.3 ពាន់លានដុល្លារ

មុនចូលឆ្នាំ 2023 យើងមកសរុបឈ្មោះក្រុមហ៊ុនជីកកាក់គ្រ៊ីបតូដែលបានជំពាក់លុយគេក្នុងចំនួនទឺកលុយដ៏ច្រើន។

ក្រុមហ៊ុន Core Scientific ដែលជាក្រុមហ៊ុនជីកកាក់ដ៏ធំបានជំពាក់លុយគេចំនួន 1.3 ពាន់លានដុល្លាររហូតធ្វើអោយដាក់សំណើរសុំក្ស័យធនតាមជំពូកទី 11 ហើយក្រុមហ៊ុននេះក៏បានប្រកាសលក់ឧបករណ៏ជីកកាក់របស់ខ្លួនផងដែរដោយរួបរួមឧបករណ៏ទាំងនោះគិតជាកំលាំងអគ្គិសនីគឺ 1 Gigawatt។

ក្រុមហ៊ុន Marathon Digital ជំពាក់លុយគេចំនួន 851 លានដុល្លារដែលជាលក្ខណ Convertible note(ម្ចាស់បំណុលមានសិទ្ធិក្នុងការយកជាភាគហ៊ុនក៏បាន) ហើយក្រុមហ៊ុននេះក៏មានទ្រព្យសម្បត្តិនៅក្នុងក្រុមហ៊ុនក្ស័យធនដូចជា Compute North ចំនួន 31.3 លានដុល្លារផងដែរ។អាចនិយាយបានថាក្រុមហ៊ុននេះមិនទាន់ធ្លាក់ក្នុងហានិភ័យនៃការក្ស័យធនក្នុងរយពេលដ៏ខ្លីខាងមុខនេះទេ។

យើងអាចសង្កេតបានថាក្រុមហ៊ុនជីកកាក់ធំគឺខ្ចីលុយគេមកវិនិយោគដើម្បីទិញឧបករណ៏ជីកកាក់ រួមទាំងយកទៅទិញកាក់គ្រ៊ីបតូផងដែរហើយនៅពេលដែលកាក់ធ្លាក់ចុះវាក៏បានធ្វើអោយក្រុមហ៊ុនទាំងនោះជួបហានិភ័យផងដែរ។