មកដឹងពីកាក់ PI ដែលកំពុងដាក់លក់ក្នុង Huobi

PI គឺជាកាក់ដែលមានការបើកអោយប្រើ ទូរស័ព្ទជីកតាំងពីថ្ងៃ 14 ខែ មីនាឆ្នាំ 2019 ហើយមកដល់ខែ មីនា ឆ្នាំ 2022 មានចំនួនអ្នកប្រើចំនួន 33 លាននាក់ ហើយវាចាប់ផ្តើមរកលុយដោយអោយអ្នកដោនឡូត App របស់វាមើលពាណិជ្ធកម្មក្នុងខែ ឧសភា ឆ្នាំ 2020។ កាក់របស់វានឹងពិបាករករឿយៗទៅតាមចំនួនអ្នកជីកដោយប្រើទូរស័ព្ទ។គម្រោងនេះបានប្រកាសថាបើក Mainnet (គឺជា Blockchain ផ្លូវការដោយអាចយកកាក់ PI ប្រើប្រាស់បានដូចជាការវេរ និង​ បង់ថ្លៃ Gas fee ជាដើម) តាំងពីខែ មីនា ឬ មិថុនា ឆ្នាំ 2022តែត្រូវបានពន្យាជារឿយៗដោយសារបញ្ហានៃការធ្វើ KYC (Know Your Customer)។ មកដល់ខែធ្នូ ឆ្នាំ 2022 ដោយសារការពន្យាបែបនេះវាបានធ្វើអោយអ្នកដែលគាំទ្រគម្រោងនេះតាំងពីដំបូងនាំគ្នាអស់ភាពអត់ធ្មត់បានដើរចេញ។

ថ្ងៃទី​ 25 ខែធ្នូ Huobi បានចេញមកប្រកាសថាខ្លួននឹងតាមដាន និង គាំទ្រ Blockchain PI ដែលសព្វថ្ងៃគម្រោងមួយនេះកំពុងតែស្ថិតនៅ Closed Mainnet ហើយកំពុងតែនៅក្នុងដំណើការធ្វើ KYC។ មានន័យថាកាក់ PI ពិតប្រាកដមិនទាន់បានដាក់លក់ ឬ ប្រើប្រាស់នៅឡើយទេ។

និយាយពីកាក់ PI ដែលអ្នកបានឃើញដាក់លក់ក្នុង Huobi សព្វថ្ងៃគឺជាកាក់ IOU (I Owe You) មានន័យថាបើអ្នកទិញកាក់ PI (IOU Version) ពី Huobi ក្នុងតម្លៃ 39$ មានន័យថា Huobi ជំពាក់កាក់ PI របស់អ្នក 39$ នៅពេលដែលកាក់នោះដាក់អោយប្រើជាផ្លូវការនោះអ្នកនឹងបានកាក់ PI តាមចំនួនទឹកលុយនោះ តែបើវាអត់បើកទេនោះកាក់ PI (IOU Version) នឺងនៅតែជាតួលេខតែមិនអាចប្រើប្រាស់បាន។ Huobi បានបញ្ជាក់ថាខ្លួននឹងយកកាក់ PI មកដាក់អោយ Trade អោយឆាប់តាមដែលអាចធ្វើបាននៅពេលដែលវាបើក Mainnet។

ប្រភព: https://www.bsc.news/post/pi-network-open-mainnet-still-in-the-distance

https://navi.com/blog/pi-coin/