Binance ត្រូវបានម្ចាស់គម្រោងកាក់ MITH ទារសំណងក្រោយពេល Binance បានដកកាក់នេះមិនអោយទិញលក់ក្នុង Binance

កាលពីម្សិកមិញ Binance បានប្រកាសដកកាក់ដូចជា MITH, TRIBE, REP, និង BTCST ចេញពីPlatform ខ្លួននៅថ្ងៃទី 22 ខែធ្នូ វេលាម៉ោង 5 ល្ងាច។ ការដកកាក់ទាំងនេះគឺដោយសារគម្រោងទាំងនោះមិនបានធ្វើតាមគោលការណ៏របស់ Binance ដែលមានដូចខាងក្រោម:

  1. ម្ចាស់គម្រោងពុំមានការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឃន៏គម្រោងខ្លួនអោយល្អគ្រប់គ្រាន់។
  2. គុណភាពនៃការអភិវឌ្ឃន៏គម្រោងគឺនៅមានកម្រិត។
  3. អត់មានការទិញ លក់ និង ទឹកលុយគ្រប់គ្រាន់ជាមួយគម្រោងទាំងនោះ។
  4. សុវត្ថិភាព និង​ ស្ថេរភាព របស់គម្រោងនៅមានកម្រិត។
  5. Network និង Smart contract គឺអត់មានលំនឹង។
  6. អត់មានការUpdate ពត៏មានសំខាន់ផ្សេងៗជូនដល់សាធារណជន។
  7. អត់មានទំនួលខុសត្រូវក្នុងការតបនឹងការស្នើរត្រួតពិនិត្រហិរញ្ញវត្ថុ។
  8. មិនផ្តល់ភស្តតាងគ្រប់គ្រងទាក់ទងនឹងសុចរិតភាពរបស់គម្រោងខ្លួន។
  9. ខ្វះការចូលរួមចំណែកអោយវិស័យគ្រ៊ីបតូមានភាពកាន់តែប្រសើរ។

ការដកកាក់ទាំងនេះពី Binance គឺចង់ប្រាប់អ្នកវិនិយោគទាំងអស់គ្នាថា កាក់ដែលបានដាក់ List នៅក្នុង Binance មិនប្រាកដថាល្អទាំងអស់នោះទេ។ហើយបើវាខ្វះលក្ខណសម្បត្តិដូចខាងលើ Binance គឺមានសិទ្ធិក្នុងការដកមិនអោយទិញលក់តទៅទៀត។

គម្រោង Mithril ដែលជាម្ចាស់កាក់ MITH បានទាមទារលុយចំនួន 200,000 BNB ដែលខ្លួនបានដាក់ចូលក្នុង Binance ដើម្បីបានList កាក់ខ្លួនក្នុង Binance កាលពីឆ្នាំ 2018 ត្រឡប់មកវិញដោយកាលនោះមានតម្លៃ 1 លានដុល្លារ តែសព្វថ្ងៃកាក់នោះមានតម្លៃ 50 លានដុល្លារ តែត្រូវបាន Binance បដិសេធមិនព្រមអោយកាក់ដែលបានដាក់នោះទៅវិញទេដោយបាននិយាយថា វេបសាយរបស់ Mithril ត្រូវបានបាត់ពី Interenet ហើយ គម្រោងនេះអត់មានការ Update អ្វីទាំងអស់ក្នុងបណ្តាញសង្គមរបស់ខ្លួនអស់ជាង2 ឆ្នាំមកហើយដែលនេះបានបង្ហាញថាគម្រោងនេះមិនបានធ្វើតាមគោលការណ៏របស់ Binance ហើយ Binance មានសិទ្ធិក្នុងការដកកាក់មិនអោយទិញលក់។

ប្រភព: https://www.theblock.co/post/195665/binance-ceo-explains-why-exchange-wont-refund-mithril-200000-bnb-after-delisting

https://www.binance.com/en/support/announcement/binance-will-delist-mith-tribe-rep-and-btcst-on-2022-12-22-35a4169422154c838f012331f5f4b425