សេដ្ធីពាន់លានដុល្លារខាតលុយអស់ជាង 112 ពាន់លានដុល្លារក្នុងឆ្នាំ 2022
យោងតាមទិន្នន័យរាយការណ៏ដោយ Forbes Real Time Billionaire data បានអោយដឹងថាលោក CZ ដែលជាម្ចាស់ក្រុមហ៊ុនជួញដូរកាក់គ្រ៊ីបតូ Binance បានខាតលុយច្រើនជាងលុយដែលលោក Mark Zuckerberg និង Bill Gates បូកបញ្ចូលគ្នាទៅទៀត។
មហាសេដ្ធីគ្រ៊ីបតូបានខាតលុយអស់ជាង 112 ពាន់លានដុល្លារក្នុងឆ្នាំនេះយោងទៅតាមទិន្នន័យពី crypto insights platform Crypto Presales។
Changpeng Zhao ដែលជាម្ចាស់របស់ក្រុមហ៊ុន Binance បានខាតលុយអស់ 82 ពាន់លានដុល្លារ។សព្វថ្ងៃ CZ នៅឈរលំដាប់លេខមួយជាសេដ្ធីដែលមានជាងគេនៅក្នុងគ្រ៊ីបតូដែលមានទ្រព្យសម្បត្តិ 14.6 ពាន់លានដុល្លារកាលពីឆ្នាំមុនលោកមានទ្រព្យសម្បត្តិ 96.5 ពាន់លានដុល្លារ។
លោក Sam Bankman-Fried ដែលជាម្ចាស់ក្រុមហ៊ុនជួញដូរនិងវិនិយោគគ្រ៊ីបតូ FTX បានខាតលុយអស់ 24 ពាន់លានដុល្លារក្រោយពេលដែល FTX បានក្ស័យធន។សព្វថ្ងៃលោកសល់លុយក្រោម 1 ពាន់លានដុល្លាររីឯដៃគូរជំនួញរបស់លោកឈ្មោះ Gary Wang បានខាតលុយអស់ 1.7 ពាន់លានដុល្លារសល់ទ្រព្យសម្បត្តិ 4.2 ពាន់លានដុល្លារ។
លោក Brian Armstrong ដែលជាក្រុមហ៊ុនជួញដូរគ្រ៊ីបតូ Coinbase បានខាតលុយអស់ 4.7 ពាន់លានដុល្លារធ្លាក់ពី 6.6 ពាន់លាន សល់ 1.9 ពាន់លានដុល្លារ។
លោក Chris Larsen ដែលជាអ្នកចូលរួមបង្កើតគម្រោង Ripple បានខាតលុយអស់ 1.3 ពាន់លានដុល្លារធ្លាក់ពី 4.3 ពាន់លាន នៅត្រឹម 3ពាន់លានដុល្លារ។
ប្រភព: https://sg.finance.yahoo.com/news/top-five-crypto-billionaires-lost-011330529.html