Blockfi បានដាក់សំណើរក្ស័យធនដោយសារតែទទួលរងគ្រោះពីក្រុមហ៊ុន FTX

ក្រុមហ៊ុនផ្តល់កម្ចីគ្រ៊ីបតូ Blockfi បានដាក់សំណើរក្ស័យធនក្រោមជំពូកទី 11 ទាក់ទងនឹងសិទ្ធិការពារក្រុមហ៊ុនក្ស័យធនកាលពីថ្ងៃ29 ដោយសារតែរងគ្រោះពីការក្ស័យធនរបស់ក្រុមហ៊ុន FTX។ សំណើរនេះត្រូវបានធ្វើឡើងក្នុងតុលាការនៃទីក្រុង New Jersey ខណ:ពេលដែលតម្លៃគ្រ៊ីបតូកំពុងតែធ្លាក់។ការប្រកាសក្ស័យធនក្នុងជំពូកទី 11 គឺដើម្បីរៀបចំរចនាសម្ព័ន្ធទ្រព្យសម្បត្តិឡើងវិញឆ្លើយតបទៅនឹងហានិភ័យដែលខ្លួនទទួលបានពីខាតបង់គ្រ៊ីបតូដែលខ្លួនមាន។

Blockfi បានអោយដឹងថាខ្លួនមិនមានលុយគ្រប់គ្រាន់ក្នុងការដំណើរក្រុមហ៊ុនរបស់ខ្លួនដោយសារតែFTX បានអោយលុយទៅក្រុមហ៊ុន Alameda Research ខ្ចីហើយលុយនោះក៏មានពាក់ព័ន្ធជាមួយ Blockfi ផងដែរ ហើយលុយរបស់ Blockfi ក៏ត្រូវបានជាប់មិនអាចដកបានក្នុងFTX ផងដែរ។ Blockfi បានរាយការណ៏មកថាខ្លួនមានទ្រព្យសម្បត្តិ និង បំណុលចន្លោះ 1 ទៅ 10 ពាន់លានដុល្លារ។

Blockfi ក៏បានប្តឹងក្រុមហ៊ុន FTX របស់ Backman-Fried ផងដែរដើម្បីអោយយកភាគហ៊ុនរបស់ក្រុមហ៊ុន Robinhood Markets Inc(HOOD.O) អោយខ្លួនវិញក្រោយពេលបានដាក់បញ្ជាំកាលពី3សប្តាហ៏មុន។ សព្វថ្ងៃ Blockfi សល់លុយ 256.5 លានដុល្លារនៅក្នុងដៃបន្ទាប់ពីបានលក់គ្រ៊ីបតូរបស់ខ្លួនកាលពីដើមខែវិច្ឆិកាបានទឹកលុយចំនួន 238.6 លានដុល្លារ។

ខាងក្រោមជាបញ្ជីក្រុមហ៊ុនគ្រ៊ីបតូដែលបានប្រកាសក្ស័យធន:

3AC, Voyager, Celsius, FTX, Blockfi

ប្រភព: https://www.reuters.com/technology/crypto-lender-blockfi-files-bankruptcy-protection-2022-11-28/