តើ CBDC អាចមកជំនួសគ្រ៊ីបតូដែរឬទេចឹងយើងមកដឹងទាំងអស់គ្នាថាអ្វីជា CBDC?
Central Bank Digital Currency (CBDC) គឺជាToken ឌីជីថលដែលស្រដៀងទៅនឹងគ្រ៊ីបតូដែរតែវាបង្កើតដោយធនាគារកណ្តាលរបស់ប្រទេសនីមួយៗ។ លុយឌីជីថល(CBDC)គឺតម្លៃរបស់វាស្មើទៅនឹងលុយរបស់ប្រទេសនីមួយៗដែលបង្កើតវាមក។ មានប្រទេសជាច្រើនបាន និង កំពុងតែអភិវឌ្ឈន៏រូបិយប័ណ្ណឌីជីថលរបស់ខ្លួន។ ដោយសារតែមានប្រទេសជាច្រើនកំពុងតែស្រាវជ្រាវនិងបង្កើតវាមកដូចនេះវាចាំបាច់ណាស់ដែលអ្នកទាំងអស់គ្នាគួរតែដឹងពីវាអោយបានច្បាស់។
លុយដែលយើងយកមកចាយរាល់ថ្ងៃ (Fiat money) គឺបង្កើតដោយរដ្ធាភិបាលដែលមិនមានទ្រព្យសម្បត្តិណា(មាស ឬ របស់មានតម្លៃ)ទៅធានាតម្លៃរបស់វាទេ។ វាបង្កើតមកក្រោមទម្រង់ជាបំណុល ពន្ធ ឬ ការពិន័យផ្សេងៗជាដើមក្នុងគោលបំណងយកមកចាយនៅក្នុងទីផ្សាររបស់ប្រទេសនីមួយៗ។ លុយ(Fiat money) បង្កើតមកក្រោមទម្រង់ជា ក្រដាស ឬ កាក់តែជាមួយយុគសម័យថ្មីរដ្ធាភិបាល ក៏ដូចជាស្ថាប័នហរិញ្ញវត្ថុបានបង្កើតវាក្រោមរូបភាពជាឌីជីថលដែលជា Credit ហើយរក្សាទិន្នន័យការវេរ ឬ ចាយទុកក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញ។ ដោយសារតែរោគកូវីដបានធ្វើអោយប្រទេសមួយចំនួនបានផ្លាស់ប្តូររបៀបចាយលុយពីការចាយលុយក្រដាសទៅជាចាយលុយបែបឌីជីថលដោយប្រើប្រាស់កម្មវិធីក្នុងទូរស័ព្ទក្នុងការចាយលុយជំនួសវិញ។
ដោយសារតែគ្រ៊ីបតូ និង Blockchain វាបានធ្វើអោយមនុស្សចាប់ផ្តើមប្រើលុយជាលក្ខណឌីជីថលច្រើនជាងមុនវាបានធ្វើអោយរដ្ធាភិបាល ក៏ដូចជាធនាគារកណ្តាលរបស់ប្រទេសនីមួយៗចាប់ផ្តើមធ្វើការស្រាវជ្រាវនិងបង្កើត លុយរបស់ខ្លួនជាលក្ខណឌីជីថលច្រើនជាងមុន។នៅពេលដែល CBDC ត្រូវបានបង្កើតវានឹងត្រូវបានគ្រប់គ្រងដោយច្បាប់របស់ប្រទេសនោះ100% រាល់ការចាយវាយទាំងឡាយនឹងត្រូវបានគ្រប់គ្រងដោយរដ្ធរបស់ប្រទេសនោះ។
គោលបំណងរបស់ CBDC គឺដើម្បីផ្តល់ភាពងាយស្រួល ឯកជនភាពក្រោមច្បាប់ ភាពងាយស្រួលក្នុងការចាយ បានប្រើប្រាស់យ៉ាងទូលំទូលាយ និង សុវត្ថិភាពហិរញ្ញវត្ថុ។ វាថែមទាំងជួយអោយរដ្ធាភិបាលងាយស្រួលក្នុងការគ្រប់គ្រងលុយថែមទៀតផង និង បន្ថយតម្លៃនៃការវេរលុយទៅក្រៅប្រទេស។ ដោយសារតែតម្លៃកាក់គ្រ៊ីបតូវាឡើងចុះខ្លាំង វាបានធ្វើអោយការយកគ្រ៊ីបតូទៅចាយមានភាពលំបាក។
CBDC ចែកជាពីរប្រភេទ Wholesale CBDCs(គឺជាលុយឌីជីថលដែលប្រទេសនីមួយៗយកទៅដាក់តម្កល់ក្នុងធនាគារពិភពលោកដើម្បីងាយស្រួលក្នុងការវេរលុយទៅក្រៅប្រទេស) និង Retail CBDCs (គឺជាលុយឌីជីថលដែលប្រជាជនក៏ដូចជាអាជីវកម្មក្នុងប្រទេសប្រើបង្កើតដោយប្រទេសនីមួយៗ, Retail CBDCs វាលុបបំបាត់ហានិភ័យដែលក្រុមហ៊ុនឯកជនអាចនឹងក្ស័យធនក៏វានៅតែមានតម្លៃហើយម្ចាស់លុយក៏អាចនៅយកមកប្រើបានព្រោះវាបង្កើតដោយរដ្ធាភិបាល)។
Retail CBDCs ចែកជាពីរប្រភេទ Token-based retail CBDCs(ស្រដៀងទៅនឹងគ្រ៊ីបតូបំផុតព្រោះវាត្រូវការ Private/public key ដើម្បីវេរលុយដោយមិនមានអ្នកដឹងពីអត្តសញ្ញាណអ្នកវេរ), និង Account-based retail CBDCs (ស្រដៀងនឹងការវេរលុយដែលប្រើកម្មវិធីធនាគារសព្វថ្ងៃព្រោះវាត្រូវការការចុះឈ្មោះ ឬ ការLogin មុននឹងធ្វើការវេរលុយ)។
ប្រភព: https://www.investopedia.com/terms/c/central-bank-digital-currency-cbdc.asp