Binance បន្ថែមលុយ 1ពាន់លានដុល្លារទៀតបង្គ្រប់ 2 ពាន់លានចូលក្នុង Binance Recovery Fund

ក្រោយមានការក្ស័យធនរបស់ក្រុមហ៊ុនទាក់ទងនឹងគ្រ៊ីបតូជាបន្តបន្ទាប់ Binance ដែលជា Crypto Exchange ក៏បានបើកមូលនិធិមួយដែលមានឈ្មោះថា Binance Recovery Fund ដែលមូលនិធិនេះនឹងជួយដល់ក្រុមហ៊ុនគ្រ៊ីបតូល្អៗដែលកំពុងតែជិតក្ស័យធន ឬ ត្រូវការជំនួយ។ ដោយក្រុមហ៊ុនបានធ្វើការវេរលុយដាក់ចូលមូលនិធិនេះចំនួន 1 ពាន់លានដុល្លារហើយៗកាលពីម្សិលមិញអាចមើល Transaction តាមនេះបាន ហើយ Binance ក៏បានបញ្ជាក់ទៀតដែរថាកាក់ចំនួន 1 ពាន់លានដុល្លារនោះគឺជាកាក់របស់ Binance ផ្ទាល់តែម្តងមិនមែនជាកាក់របស់អ្នកប្រើប្រាស់ទេ។ហើយBinance បានវេរកាក់ចូលមូលនិធិនេះ 1 ពាន់លានដុល្លាររួចម្តងហើយកាលពីប៉ុន្មានសប្តាហ៏មុនដែលមានជំនួយពី គម្រោង Aptos Labs, Jump និង ក្រុមហ៊ុនគ្រ៊ីបតូផ្សេងៗទៀតចំនួនទឹកលុយ 50 លានដុល្លារ។

ប្រភព: https://www.coindesk.com/business/2022/11/25/binance-allocates-another-1b-for-its-crypto-recovery-fund/