MicroStrategy អាចនឹងប្រឈមបញ្ហាហិរញ្ញវត្ថុដោយសារការខាតធននៅត្រីមាសទីបី
MicroStrategy គឺជាក្រុមហ៊ុនដែលវិនិយោគទៅលើកាក់ BTC ដ៏ធំជាងគេក្នុងលោកដែលសព្វថ្ងៃក្រុមហ៊ុននេះមានកាក់ BTC ចំនួន 130,000 BTC។នៅត្រីមាសទីបីនេះក្រុមហ៊ុនបានប្រកាសថាក្រុមហ៊ុនរបស់ខ្លួនបានខាតធនទន្ទឹមចំណូលក៏ដូចជាតម្លៃរបស់គ្រ៊ីបតូធ្លាក់ថ្លៃខ្លាំងផងនោះ។
ក្រុមហ៊ុន MicroStategy បានប្រកាសខាតធនដល់ទៅ 27.1 លានដុល្លារនៅចុងខែកញ្ញានេះ ឬ ក៏ខាត 2.39 $ ក្នុងមួយភាគហ៊ុន បើប្រើធៀបទៅឆ្នាំមុនគឺ 36.1 លានដុល្លារ ឬ 3.61$ ក្នុងមួយហ៊ុន។ នាយកប្រតិបត្តិរបស់ MicroStategy លោក Michael Saylor បានចុះពីតំណែងកាលបីខែសីហាដើម្បីមកធ្វើការយ៉ាងធ្ងន់ទៅលើការទិញលក់គ្រ៊ីបតូរបស់ក្រុមហ៊ុន។
ចំណូលរបស់ក្រុមហ៊ុនបានធ្លាក់ចុះ 2.1% គឺនៅត្រឹម 125.4 លានដុល្លារដោយសារតែការលក់ផលិតផលដែលជាកម្មវិធីសម្រាប់សហគ្រាស(License និង ការ Support) បានធ្លាក់ចុះ។ក្រោយពេលបានរាយការណ៏ពីការខាតធន 1 ពាន់លានដុល្លារកាលពីត្រីមាសទីពីរសព្វថ្ងៃនៅបន្តធ្លាក់ទៀតនៅត្រឹម 727,000 $។
MicroStrategy បានចូលទិញ BTC តាំងពីឆ្នាំ 2020 ដើម្បីប្រឆាំងអតិផរណាតែត្រូវបានបង្ខំអោយបន្ថយការវិនិយោគដោយសារតែតម្លៃរបស់ BTC ធ្លាក់ចុះ។កាក់ BTC ធ្លាក់ដល់ទៅជាង 60% កាលពីឆមាសទីមួយឆ្នាំនេះ ហើយ បានឡើងវិញបន្តិច 3.7% នៅឆមាសទីពីរ។ភាគហ៊ុនរបស់ Microstrategy បានធ្លាក់ 53% នៅឆ្នាំនេះ។
ប្រភព: https://www.bnnbloomberg.ca/microstrategy-posts-third-quarter-loss-after-revenue-decline-1.1840307