ក្រុមហ៊ុន Meta (Facebook) ត្រៀមបន្ថែមមុខងារទិញ និង លក់ NFT ក្នុង Facebook និង Instagram
ក្រុមហ៊ុន Meta (ឈ្មោះដើម Facebook) បានបើកមុខងារអោយអ្នកប្រើប្រាស់ Facebook និង Instagram យកNFT ដែលមានក្នុង Blockchain Ethereum, Polygon, និង Flow មកដាក់បង្ហាញក្នុង Timeline ឬ Post របស់ខ្លួនបាន សម្រាប់ Blockchain Solana នឹងអាចប្រើបានឆាប់ៗនេះជាមួយ Wallet Phantom។
ចក្ខុវិស្ស័យរបស់ Meta គឺចង់អោយCreator អាចរកលុយបានក្នុង Web3 តាមរយ: NFT។ Meta បានកំពុងតែអភិវឌ្ឃន៏លើមុខងារទិញ លក់ NFT ក្នុង Platform ខ្លួន Instagram ដោយជ្រើសរើសPolygon ជាBlockchain ដំបូងក្នុងមុខងារនេះ។ការដាក់តេស្តដំបូង Meta នឹងជ្រើសរើសCreator តែមួយចំនួនតូចដើម្បីអោយសាកល្បងមុខងារនេះដែលរួមមាន អ្នកថតរូប Driftershoots, Visual Artist Ilse Valfre, artist Amber Vittoria។ Meta នឹងមិនយក Fee ពីអ្នកដែលដាក់លក់ ក៏ដូចជាអ្នកទិញ NFT តែត្រូវឆ្លងកាត់ In-app Purchase ដែលក្រុមហ៊ុន Google, ឬ Apple អាចនឹង charge fee តែបើMeta បើកមុខងារទិញ លក់ NFT ក្នុង Browser នោះយើងនឹងមិនចាំបាច់ប្រើApp ក្នុងការទិញដោយមិនចាំបាច់អស់ថ្លៃ Fee។Meta នឹងមិនយកថ្លៃFee រហូតដល់ឆ្នាំ 2024។
ប្រភព: https://decrypt.co/113395/metas-instagram-plans-nft-minting-trading-tools