មានរឿងអីបាន BTC ឡើងថ្លៃកាលពីយប់មិញ។
នេះគ្រាន់តែជាការសន្និដ្ធាន។
រឿងទីមួយដែលចង់អោយអ្នកទាំងអស់គ្នាដឹងគឺកាលពីយប់មិញនៅពេលដែលកាក់ BTC ឡើងលើស 20,000$ ដែលជាតម្លៃខ្ពស់ជាងគេរាប់តាំងពី6 សប្តាហ៍ចុងក្រោយមានការដាច់ Account Future គិតជាទឹកលុយគឺ 1 ពាន់លានដុល្លារបើយោងតាមទិន្នន័យរបស់ Coinglass។
មកចូលសាច់រឿងយើងវិញម្តងថាហេតុអ្វីបានជាកាក់គ្រ៊ីបតូឡើងថ្លៃ? កាលពីយប់មិញកាក់ BTC បានឡើងថ្លៃភ្លាមៗក្រោយ សហរដ្ធអាមេរិកប្រកាសទិន្នន័យ Consumer Confidence Index ដែលជាតួលេខបង្ហាញពីការហ៊ានចំណាយរបស់ប្រជាជនបើវាឡើងខ្ពស់លើសពីការរំពឹងទុកមានន័យថាប្រជាជនហ៊ានក្នុងការចំណាយហើយផ្ទុយមកវិញបើតួលេខវាចុះទាប។ហើយការប្រកាសយប់មិញគឺតួលេខទាបជាងការរំពឹងទុកមានន័យថាប្រជាជនមិនហ៊ានក្នុងការចំណាយដែលបង្ហាញអោយឃើញថាសេដ្ធកិច្ចអាមេរិកកំពុងតែធ្លាក់ចុះហើយការដែលមិនហ៊ានចំណាយរបស់ប្រជាជនវាផ្តល់ផលល្អដល់ FED ដែលអាចនឹងមិនតម្លើងអត្រាការប្រាក់ព្រោះប្រជាជនទទួលដឹងពីសេដ្ធកិច្ចធ្លាក់ចុះដោយខ្លួនឯង។តែវាអាចមិនមែនជាហេតុផលតែមួយដែលអាចធ្វើអោយកាក់ឡើងថ្លៃទេដូច្នោះយើងអាចមកមើលពត័មានសំខាន់ផ្សេងៗទៀតដូចខាងក្រោម ហើយ កុំភ្លេចស្អែកម៉ោង 7:30នឹងមានការប្រកាស GDP សម្រាប់ត្រីមាសទីបីរបស់សហរដ្ធអាមេរិក។
- នាយករដ្ធមន្ត្រីរបស់ចក្រភពអង់គ្លេសដែលជាជនជាតិឥណ្ឌាជាអ្នកគាំទ្រ គ្រ៊ីបតូគ្រាន់តែគាត់ឡើងកាន់តំណែងភ្លាមមានការចេញច្បាប់ទទួលស្គាល់គ្រ៊ីបតូភ្លាមតែម្តង។
- ក្រុមហ៊ុនហិរញវត្ថុរបស់អាមេរិកដូចជា Mastercard, Paypal, និង Western Union បាននាំគ្នាចូលប្រឡូកក្នុងគ្រ៊ីបតូ។
- អ្នកផ្តល់ទស្សនវិស័យរបស់ Bloomberg (វេបពត៍មានហិរញ្ញវត្ថុដ៏ធំមួយរបស់សហរដ្ធអាមេរិក) លោក Matt Levine បានសរសេររឿងរ៉ាររបស់គ្រ៊ីបតូដែលមានចំណងជើងថា “The Crypto Story” ដែលមានចំនួន 40,000 ពាក្រ។
- មានការដាក់អោយប្រើមុខងារការវេរ BTC តាម Lightning Network ក្នុង App Cash App។
- ក្រុមហ៊ុនជីកកាក់ដ៏ធំមួយរបស់អាមេរិក Compass បានចាប់ផ្តើមវិនិយោគទៅលើក្រុមហ៊ុន Solar ដែលមានការផលិតអគ្គិសនីដល់ទៅ 27 MW។
ដើម្បីទទួលបានពត៏មានល្អៗដូចខាងលើមុនគេអាចចូលរួមក្រុមបង់លុយបានតាមតំណនេះ។
ប្រភព: