BNB Smart Chain បានធ្វើការ Hard Fork ដើម្បីកែបញ្ហាដែលត្រូវបានគេហ៊ែកអស់លុយជាង 100 លានដុល្លារ។
Hard Fork គឺជាកែទម្រង់យ៉ាងមានសារ:សំខាន់ និង ធ្វើឡើងក្នុងរយ:ពេលដ៏ខ្លីទៅលើ Blockchain ណាមួយដែលវានឹងនាំយកទិន្នន័យក្នុង Block ចាស់ទាំងអស់ទៅប្រើប្រាស់ក្នុង Blockchain ដែលមានកំណែទម្រង់ថ្មីហើយទាមទារអោយ Validator node ឬ អ្ន្កកជីកកាក់ទាំងអស់ត្រូវធ្វើបច្ចុប្បន្នភាព software របស់ខ្លួនបើចង់ជីក ឬ ប្រើប្រាស់ Blockchain បន្ត។សម្រាប់អ្នកវិនិយោគគឺមិនចាបាច់ធ្វើអ្វីទាំងអស់ព្រោះលុយរបស់ពួកគេនឹងនៅតែដដែលអត់បាត់ទៅណាទេ។
BNB Smart chain បានធ្វើការ Hard Fork កាលពីល្ងាចម៉ោង 5 ថ្ងៃទី 12 កន្លងទៅដើម្បីធ្វើការកែកំហុសក្នុង Blockchain របស់ខ្លួនរហូតធ្វើអោយបាត់លុយអស់ដល់ទៅ 100 លានដុល្លារ(អានបន្ថែមទីនេះ)។ ការធ្វើHard Forkលើកនេះគឺដើម្បីកែទៅលើមុខងារសំខាន់ៗទាក់ទងទៅនឹងលក្ខខណ្ឌផ្សេងៗនៃការបង្កើតកាក់BNB ថ្មីដែលចោរបានប្រើចំណុចខ្សោយទាំងនេះមកវាយប្រហារBNB Chainកាលពីប៉ុន្មានថ្ងៃមុន។គួរអោយដឹងផងដែរថា BNB Chain គឺជាការរួមបញ្ចូលរវាង BNB Beacon Chain និង BNB Smart Chain(BSC)។មុនការHard Fork មួយម៉ោង BNB Chain បានបិទដំនើរការផងដែរ។
សម្រាប់អ្នកអត់ទាន់ដឹងគឺ BNB Chain ត្រូវបានចោរលួចលុយជាកាក់ BNB ចំនួន100 លានដុល្លារកាលពីថ្ងៃទី 5 កន្លងមកនេះហើយវាក៏បានផ្អាកដំណើរការបណ្តោះអាសន្ននៅថ្ងៃទី 6 ផងដែរហើយបានបើកវិញនៅថ្ងៃទី7។
ប្រភព: https://www.coindesk.com/business/2022/10/11/bnb-smart-chain-to-perform-hard-fork-as-fix-for-100m-exploit/