Google បានសហការជាមួយ Coinbase ដើម្បីទទួលការបង់ប្រាក់ជាគ្រ៊ីបតូ

Google បានយកសេវាកម្មមួយរបស់ Coinbase ដែលមានឈ្មោះថា Coinbase Prime​ ដើម្បីជាវិធីសាស្ត្រក្នុងការទទួលការបង់ប្រាក់ទៅលើសេវាកម្មCloud របស់ខ្លួនជាគ្រ៊ីបតូ(BTC, ETH, Doge,Ape,Litcoin,USDC,USDT,SHIB, BCH,DAI)។ Google ត្រៀមនឹងបើកអោយប្រើមុខងារបង់លុយជាគ្រ៊ីបតូនេះនៅដើមឆ្នាំ 2023។សេវាកម្មនេះនឹងត្រូវបើកអោយប្រើប្រាស់ជាដំបូងជាមួយអតិថិជនដែលធ្វើការទាក់ទងនឹង Web3។

នាយកប្រតិបត្តិរបស់ Google បានអោយដឹងថា លោកចង់ឃើញដំណើរការនៃការបង្កើត Web3 កាន់តែមានភាពងាយស្រួល និង លឿនហើយការសហការលើកនេះគឺនឹងអាចជួយដល់អ្នកបង្កើតWeb3 កាន់តែមានភាពងាយស្រួលក្នុងការចាយលុយមួយកម្រិតទៀត។

លោកOwen Lau ដែលជាអ្នកវិភាគរបស់ Oppenheimer បានអោយដឹងថា យើងអាចនឹងឃើញក្រុមហ៊ុនធំៗផ្សេងទៀតនឹងធ្វើតាម Google នៅថ្ងៃអនាគត។

គួរអោយដឹងផងដែរថាកាលពីថ្ងៃទី14 ខែកញ្ញាកន្លងទៅ Google Cloud ក៏បានចាប់ដៃគូរជាមួយ Binance ផងដែរដើម្បីផ្តល់ជាចំណោះដឹង និង គ្រោងសាងរបស់ Web3 ដល់Startup ថ្មីៗ។

ប្រភព: https://www.coindesk.com/business/2022/10/11/google-partners-with-coinbase-to-accept-crypto-payments-for-cloud-services/