Rig ជីកកាក់ ETH ចាស់ៗរបស់អ្នកអាចធ្វើអីបានខ្លះក្រោយ Ethereum ឈប់អោយជីកកាក។

មានតែអ្នកជីកកាក់ ETH បានយល់ពីអារម្មណ៏នេះ។សម្លេង VGA Card ដែលធ្លាប់តែបានលឺ, រៀបចំដាក់ម៉ាស៊ីនត្រជាក់អោយ VGA រីឯខ្លួនឯងសុខចិត្តដាក់កង្ហារអោយតែRIG បានត្រជាក់, ថ្លៃភ្លើងរាប់រយគីឡូជារៀងរាល់ខែ និង ក្តីសុខពេលបានបើកមើល Wallet ជារៀងរាល់ព្រឹកឃើញកាក់ ETH ឡើងជិតដល់ថ្ងៃដកបានហើយ។ទាំងនេះបានក្លាយជាអតីតកាលរបស់អ្នកជីកកាក់ ETH ក្រោយពេល Ethereum ប្តូរមកប្រើ Proof Of Stake ឈប់អោយកម្មករជីកកាក់ជីកតទៅទៀតដោយមិនបានប្រើពាក្រលាសុំបីតែមួយម៉ាត់បន្សល់នៅម៉ាស៊ីនជីកកាក់ចាស់។ចឹងថ្ងៃនេះយើងមកមើលថាក្រៅពីជីកកាក់ ETH ពួកយើងអាចយកវាធ្វើអីបានខ្លះ:

  1. រកកាក់ផ្សេងដើម្បីជីកដោយអ្នកអាចជ្រើសរើសកាក់ដើម្បីជីកបានតាមរយ:តំណនេះ: what to mine?
  2. យកGPU មកលេងហ្គេមហើយ Live ដាក់Facebook និង Youtube ដើម្បីរកលុយពីAdbreak, និង Adsense។
  3. GPU មានសមត្ថភាពក្នុងការគិតលេខបានលឿនសាកសមជាមួយអ្នកដែលចាប់អារម្មណ៏គម្រោងទាក់ទងនឹង AI និង យកមកTrain model សម្រាប់ Machine Learning ដូចជា Dall-E Paperclip Maximizer
  4. ដូចដែលបានដឹង GPU បង្កើនកំដៅយ៉ាងខ្លាំនពេលវាធ្វើការដូចនេះយើងអាចប្រើសម្រាប់រឿងដែលត្រូវការកម្តៅដូចជាគម្រោង Green House ។

ប្រភព: https://decrypt.co/110706/what-you-can-do-with-your-old-ethereum-mining-rigs