អ្នកStake ក្នុងគម្រោង20រូបត្រូវបានEthereum រឹបអូសកាក់ETH ក្នុងរយ:ពេលតែ3 ម៉ោង
លោក Terence Tsao ដែលជាអ្នកអភិវឌ្ឃន៏ជើងចាស់របស់ Ethereum បានលើកពីមូលហេតុខ្លះៗដែលអ្នកStake ក្នុងគម្រោង Ethereumត្រូវបាន Slashing(រឹបអូសយកកាក់ក្រោយប្រព្រឹត្តខុស) ក្នុងProof Of Stake របស់Ethereum។
កាលពីថ្ងៃទី 23 ខែកញ្ញាកន្លងទៅលោក Terence Tsao បានTweet ថាមានអ្នកStake កាក់ETH ដើម្បីជាValidator របស់Ethereum ចំនួន20រូបត្រូវបាន Slashing ឬ រឹបអូសកាក់ដែលបានយកមកStakeដោយសារតែបានបង្កើតកំហុសក្នុង Protocol របស់ Ethereum ក្នុងពេលតែ 3ម៉ោងប៉ុណ្ណោះ។
ការដែលEthereum បានរឹបអូសកាក់ទាំងនោះគឺដោយសារពួកគេបានធ្វើខុសច្បាប់Ethereum ដែលអាចធ្វើអោយ Blockchain Ethereum អាចទទួលបានការវាយប្រហារតែប្រព្រឹត្តអ្វីអោយច្បាស់ Tsao មិនទាន់ដឹងច្បាស់នោះទេ។រឿងដែលអាចទៅរួចមានដូចជាពួកគេបាន Set up ច្រើនដដែលច្រើនដង រួមជាមួយនឹងការធ្វើការមិនប្រក្រតីរបស់ការត្រួតពិនិត្រ Doppelganger។
គួរអោយដឹងផងដែរថាអ្នកដែលStakeក្នុង Ethereum Proof Of Stake គឺមាននាទីត្រួតពិនិត្រTransaction នីមួយៗរបស់ Ethereumដោយពួកគេត្រូវយកកាក់យ៉ាងតិច 32 ETH ទៅStake ដើម្បីបានសិទ្ធិនេះហើយពួកគេនឹងបានមកវោញនូវ កាក់ ETH ក្រោយtransaction នោះបានជោគជ័យតែនឹងត្រូវបានកាត់កាក់ ETH វិញបើសិនពួកគេត្រួតពិនិត្រមិនបានត្រឹមត្រូវឬ Offline។
ប្រភព: https://u.today/20-ethereum-validators-slashed-in-three-hours-reasons