ក្រុមហ៊ុនជីកកាក់ Compute North បានទទួលពាក្របណ្តឹង2ខែមុនប្រកាសក្ស័យធន
ក្រុមហ៊ុនផ្តល់សេវាជីកកាក់ BTC ឈ្មោះ Compute North កំពុងតែប្រឈមមុខនឹងពាក្របណ្តឹងពីដៃគូររបស់ខ្លួនក្រោយមិនបានធ្វើតាមកិច្ចព្រមព្រៀងដែលត្រូវផ្តល់លុយ 1.4 លានដុល្លារដល់ដៃគូររបស់ខ្លួនវិញ។
ក្រុមហ៊ុន NBTC Limited ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ភ្នាក់ងារក្រុមហ៊ុនហ្គេមប្រទេសចិនឈ្មោះ The9 បានចោទប្រកាន់ថា Compute North បានក្បត់នឹងកុងត្រារបស់ខ្លួនហើយមិនបានផ្តល់លុយដែលខ្លួនបានតម្កល់អោយខ្លួនវិញ។គួរអោយដឹងផងដែរថាក្រុមហ៊ុនទាំងពីរនេះបានចុះកិច្ចព្រមព្រៀងកាលពីខែវិច្ឆិកា ឆ្នាំមុនថា ក្រុមហ៊ុនCompute North នឹងផ្តល់ទីតាំងនិងសេវាកម្មគ្រប់គ្រងសម្រាប់ម៉ាស៊ីនជីកកាក់របស់ NBTC តែកិច្ចព្រមព្រៀងមិនបានធ្វើទៅដោយរលូនទេគឺក្រុមហ៊ុន Compute North មិនបានគោរពតាមកិច្ចសន្យាដើមរបស់ខ្លួន។
Compute North ត្រូវផ្តល់ទីតាំងសម្រាប់ម៉ាស៊ីនជីកកាក់Bitmain S19j ចំនួន 10,000គ្រឿងដែលផ្គត់ផ្គង់ដោយ NBTC ដែលត្រៀមនឹងដាក់អោយប្រើប្រាស់នៅសហរដ្ធអាមេរិកក្នុងត្រីមាសទី2 ឆ្នាំ 2022 នេះ។ក្នុងនោះ Compute North ត្រូវផ្តល់ភាពងាយស្រួលផ្សេងៗដូចជា អគ្គិសនី ម៉ាស៊ីនត្រជាក់ Internet និង ឧបករណ៏ផ្សេងៗដែលចាំបាច់សម្រាប់ម៉ាស៊ីនជីកកាក់ដើម្បីរៀបចំរឿងទាំងអស់នេះ NBTC ត្រូវតែអោយលុយ ទៅ Compute North ពេលការងារទាំងអស់ត្រូវបានបញ្ចប់។
ក្រោយ NBTC បានអោយលុយចំនួន 1,383,00$ អស់រយពេលច្រើនខែស្រាប់តែ Compute North បានមកចរចាលក្ខខណ្ធថ្មី។NBTC បានផ្តល់ភាពមិនពេញចិត្តយ៉ាងខ្លាំងទាក់ទងនឹងរឿងនេះដែលខ្លួនបានដាក់លុយរួចរាល់ហើយតែ Compute North មិនបានធ្វើតាមកិច្ចព្រមព្រៀងលើសពីនឹងទៅទៀតថែមទាំងលើកពីការចរចាថ្មីដែលផ្តល់ភាពមិនយុត្តិធម៍ និង មិនអាចធ្វើការជាមួយគ្នាបានបន្តទៅទៀត។
ចុងក្រោយក្រុមហ៊ុនCompute North សម្រេចចិត្តមិនផ្តល់សេវាកម្មដល់ក្រុមហ៊ុន NBTC រីឯ NBTC បានទាមទារលុយដែលខ្លួនបានដាក់ត្រឡប់មកវិញដែលCompute North ត្រូវផ្តល់លុយចំនួន 1.4 លានដុល្លារអោយ NBTC វិញនៅថ្ងៃទី 30 ខែ មិថុនា តែCompute North មិនបានសងលុយវិញទេ។
រឿងដែលកាន់តែធ្ងន់ធ្ងរជាងនេះគឺក្រុមហ៊ុន Compute North បានប្រកាសក្ស័យធនកាលពីថ្ងៃពុធកន្លងទៅនេះ។
ប្រភព: https://www.theblock.co/post/172477/compute-north-sued-two-months-before-declaring-bankruptcy