ប្រជាជនលីបង់បានជ្រើសរើសគ្រីបតូក្នុងប្រទេសកំពុងជួបវិបត្តិសេដ្ធកិច្ចដ៏ធ្ងន់ធ្ងរ
ក្មេងៗដែលមានចំណាប់អារម្មណ៏លើបច្ចេកវិទ្យាបានផ្តល់ការចាប់អារម្មណ៏ងាកមកប្រើគ្រីបតូដោយសារតែលុយរបស់ប្រទេសខ្លួនមិនអាចរក្សាតម្លៃបានតទៅទៀត។កាលពីដើមអាទិត្រនេះរដ្ធាភិបាលប្រទេសលីបង់បានប្រកាសបិទធនាគារក្នុងស្រុកដោយសារតែហានិភ័យដែលកំពុងតែកើតមានចំពោះបុគ្គលិក និង អតិថិជនដែលធ្វើអោយពួកគេមិនអាចដកលុយបានឡើយ។ចំពោះកាលបរិច្ឆេទនៃការបើកធនាគារវិញពុំទាន់មានអ្នកដឹងនោះទេ។ទាំងនេះបានជាប្រជាជនលីបង់បែរការចាប់អារម្មណ៏មកលើគ្រីបតូវិញ។ឯអ្នកដែលចង់ដកលុយត្រូវដកជា ឆែកលុយដុល្លារហើយយកទៅលក់ខាតប្រហែល 20%។ឯអ្នកដែលមានលុយលីបង់(the lebanese pound) ហើយចង់យកទៅចាយត្រូវយកទៅចាយជាបន្ទាន់ព្រោះតម្លៃរបស់វាធ្លាក់ថ្លៃជារៀងរាល់ថ្ងៃដូច្នេះអ្នកដែលមានចំណេះដឹងទាក់ទងនឹងបច្ចេកវិទ្យានាំគ្នាងាកមកប្រើគ្រីបតូជំនួសវិញ។
Mario Awad ជាអ្នកដែលមានលុយ Lebanese បានប្រាប់អ្នកសារពត៏មានថាមានអ្នកនយោបាយ មន្ត្រី និងបុគ្គលល្បីល្បាញជាច្រើនបានទិញកាក់ bitcoin និង Altcoins ផ្សេងកាលពីរយពេលថ្មីៗនេះ។ ក៏មានបុគ្គលម្នាក់ទៀតឈ្មោះ Ahmad បាននិយាយថាគ្រីបតូល្អជាងលុយដុល្លារដល់ទៅ 100 ដង។
យោងទៅតាមទិន្នន័យគ្របដណ្តប់ទូទាំងប្រទេសបានអោយដឹងថាកាក់ដែលពេញនិយមជាងគេក្នុងប្រទេសលីបង់គឺ USDT ដែលជាStable coin 1USDT = 1$ ។
គួរអោយដឹងផងដែរថាប្រទេសលីបង់មិនទាន់មានច្បាប់គ្រប់គ្រងរូបិយប័ណ្ណឌីជីថលនៅឡើយទេក៏ប៉ុន្តែអ្នកវិនិយោគក្នុងស្រុកហាក់ដូចជាមិនមានការព្រួយបារម្ភអ្វីទាំងអស់។ឯអ្នកដែលជីកកាក់ក្នុងប្រទេសលីបង់វិញក៏មិនមានបញ្ហាអ្វីជាមួយតម្លៃអគ្គិសនីក្នុងប្រទេសនេះដែរដោយសារថ្លៃអគ្គិសនីគឺថោកទោះបីមួយថ្ងៃជីកបានតែ10 $ ក៏ពួកគេអាចរួចថ្លៃភ្លើងនិងការចាយវាយប្រចាំថ្ងៃរបស់ពួកគេដែរ។
ប្រភព: https://cryptopotato.com/lebanese-people-turn-to-crypto-amid-the-countrys-financial-collapse-report