Onecoin គម្រោងកាក់បោកប្រាស់ធំជាងគេក្នុងប្រវត្តិសាស្ត្រ
Onecoin គម្រោងកាក់បោកប្រាស់ដែលបានយកលុយពីអ្នកវិនិយោគដល់ទៅ 4 ពាន់លានដុល្លារយោងតាមតុលាការសហរដ្ធអាមេរិច។
គម្រោងកាក់ Onecoin ដែលមានអ្នកនៅពីក្រោយឈ្មោះ Ruja Ignatova ដែលត្រូវបានដាក់ឈ្មោះថា Cryptoqueen ត្រូវបាន FBI ដាក់ក្នុងបញ្ជីខ្មៅជាជនដែល FBI តាមចាប់មកដាក់ទោស។ថ្ងៃនេះយើងមកដឹងប្រវត្តិខ្លីពីគម្រោងនេះ។
តើអ្វីជា OneCoin?
Onecoin ជាគម្រោងបោកប្រាស់(អ្នកមកមុនយកលុយអ្នកមកក្រោយៗហើយបន្តបោកតៗគ្នា) ដែលយកឈ្មោះគ្រីបតូមកបំបាំងមុខដែលបង្កើតដោយក្រុមហ៊ុនមួយដែលមានការិយាល័យ នៅប្រទេស Bulgaria ឈ្មោះ OneCoin Ltd(ចុះបញ្ជីពាណិជ្ជកម្មនៅ ឌូប៊ៃ) និង ក្រុមហ៊ុនមួយទៀតឈ្មោះ OneLife Network Ltd(ចុះបញ្ជីនៅប្រទេស Belize)។ ក្រុមហ៊ុននេះបោកលុយអ្នកវិនិយោគជុំវិញពិភពលោកបានដល់ទៅ 4 ពាន់លានដុល្លារ។ ក្រោមច្បាប់ប្រទេសចិនបានចាប់កាត់ទោសបុគ្គលដែលពាក់ព័ន្ធចំនួន 98 រូប និងបានយកលុយមកវិញបាន 1.7 ពាន់លានដុល្លារ។
តើនរណាជាបុគ្គលនៅពីក្រោយ OneCoin?
OneCoin Scam ត្រូវបានផ្សព្វផ្សាយដោយ Ruja Ignatova និង Sebastian Greenwood។ Ruja Ignatova បានបាត់ខ្លួនមុនពេលបងប្រុសរបស់នាងឈ្មោះ Konstantin Ignatov បានកាន់តំណែងនិងមានដីការចាប់ខ្លួនពីសហរដ្ធអាមេរិកលើរូបនាង។ Ruja Ignatova មិនត្រូវបានចាប់ខ្លួនទេតែបានស្ថិតនៅក្នុងបញ្ជីខ្មៅជាបុគ្គលដែល FBI តាមចាប់។ Greenwood ត្រូវបានឃុំខ្លួននៅឆ្នាំ 2018 រីឯ Konstantin Ignatov ត្រូវបានឃុំខ្លួននៅខែមីនា ឆ្នាំ 2019។ Konstantin Ignatov បានសារភាពកំហុសចំពោះការចោទប្រកាន់ពីការក្លែងបន្លំ និង ការលាងលុយកខ្វក់ក្នុងខែវិច្ឆិកា ឆ្នាំ 2019។ Konstantin Ignatov ត្រូវច្បាប់ដាក់ទោសអោយជាប់គុក 90 ឆ្នាំ។
តើ OneCoin បោករបៀបយ៉ាងណា?
OneCoin បានបង្ហាញឈ្មោះនៅចុងឆ្នាំ 2014។វាបោកថា OneCoin ជាកាក់គ្រីបតូតែការពិតវាជាតួលេខដែលគ្រប់គ្រងដោយក្រុមហ៊ុន OneCoin Ltd តែប៉ុណ្ណោះ។ OneCoin បានបញ្ជាក់ថាគម្រោងរបស់ខ្លួនគឺធ្វើទាក់ទងនឹងការចែករំលែកចំណេះដឹង និង ការអប់រំផ្សេងៗ។សមាជិកអាចរកជាវ កញ្ចប់ការអប់រំក្នុងតម្លៃ 100 ទៅ 118,000 euro ឬ កញ្ចប់ធំឈ្មោះ industry Blog ក្នុងតម្លៃរហូតដល់ 225,500 euro។
រាល់ការជាវពួកគេនឹងទទួលបាន កាក់(Token) ដើម្បីយកមកជីកកាក់ OneCoinsបន្ថែមដោយ ក្រុមហ៊ុន OneCoin បានប្រាប់ថាពួកគេមាន Server នៅ Bulgaria និង Hong Kong ដើម្បីMine Onecoin។
កញ្ចប់អប់រំដែលអ្នកវិនិយោគបានទិញ គឺគ្មានអីទេក្រៅពីវីដេអូនិយាយពីទ្រឹស្តី និង ប្រយោគផ្សេងៗដែលដកស្រង់ចេញពីប្រភពផ្សេងៗតែពេលប្រជុំម្តងៗពួកគេតែងតែពិភាក្សាពីការវិនិយោគលើកាក់ Bitcoin ដែលធ្វើអោយអ្នកវិនិយោគយល់ច្រឡុំ។
ដើម្បីដូរកាក់ OneCoin ទៅកាក់ផ្សេងៗអ្នកវិនិយោគត្រូវប្រើប្រាស់ OneCoin Exchangeឈ្នោះ xcoinx ហើយអ្នកវិនិយោគដែលទិញកញ្ចប់អប់រំធម្មតាមិនអាចដូរបានទេ។អ្នកវិនិយោកអាចលក់កាក់ OneCoin ជាលុយ Euro បានហើយអាចដកជាលុយតាមរយwire transfer។ xcoinx មានលក្ខខណ្ឌកំណត់លើការលក់កាក់ onecoin ទៅតាមកញ្ចប់ដែលអ្នកអប់រំបានវិនិយោគ។ ថ្ងៃទី1 ខែ មីនា ឆ្នាំ 2016 xcoinx បានបិទជាបណ្តោះអាសន្នហើយបើកជាធម្មតាវិញនៅថ្ងៃទី 15 ខែ មីនា ឆ្នាំ 2016។
រហូតដល់ខែ មករា ឆ្នាំ 2017 xoinx បានបិទភ្លាមៗ ហើយបញ្ហានេះកើតឡើងពីការត្រួតពិនិត្ររបស់និយតករទូទាំងពិភពលោក។
ប្រភព: https://www.businesstoday.in/crypto/story/what-is-the-onecoin-scam-promoted-by-cryptoqueen-ruja-ignatova-340127-2022-07-03