Starbucks នឹងប្រើប្រាស់ Web3 ជាមធ្យោបាយនៃការចែករង្វាន់

លោក Howard Schultz ជានាយកប្រតិបត្តិ ក្រុមហ៊ុន Starbucks បាននិយាយថា Web3 នឹងត្រូវបានយកមកប្រើប្រាស់ក្នុងកម្មវិធីចែករង្វាន់ដ៏ទាក់ទាញរបស់ខ្លួន (Starbucks Rewards)។ បើយោងតាមលោក Schultz បានអោយដឹងថា Starbucks នឹងបង្ហាញគម្រោងរបស់ខ្លួនជាសាធារណនៅថ្ងៃទី 13 ខែ កញ្ញា នៅក្នុងកិច្ចពិភាក្សាវិនិយោគប្រចាំឆ្នាំនៅទីក្រុង Seattle។ Starbucks នឹងប្រើ NFT Collectibles ជារង្វាន់ដើម្បីផ្តល់អោយអតិថិជន ក៏ដូចជាមធ្យោបាយកសាងBrand របស់ខ្លួនផងដែរ។

យ៉ាងណាមិញបុគ្គលិកក៏មិនសូវសម្តែងការយល់ព្រមទៅលើគម្រោងដែល StarbucksយកNFT មកធ្វើជារង្វាន់ប៉ុន្មានដែរព្រោះពួកគេគិតថាBlockchain គឺបំពុលផែនដី។ទោះបីមានមតិបដិសេធជាច្រើនទាក់ទងនឹងគម្រោងនេះក៏ដោយក៏លោក Schultz ក៏នឹងនៅតែបន្តគម្រោងនេះអោយកើតចេញជារូបជារៀងអោយទាល់តែបាន។

ប្រភព: https://decrypt.co/106707/starbucks-teases-web3-strategy-for-its-popular-rewards-program