ក្រុមហ៊ុនវិនិយោគគ្រីបតូ Babel Finance បានធ្វើអោយខាតលុយអ្នកវិនិយោគចំនួន 280 លានដុល្លារ
ក្រុមហ៊ុនផ្តល់កម្ចីរបស់ហុងកុង Babel Finance បានបិទមិនអោយអ្នកវិនិយោគដកលុយកាលពីខែមុនដើម្បីរក្សាសមតុល្យសាច់ប្រាក់ក្នុងក្រុមហ៊ុនបានធ្វើអោយលុយដែលអ្នកវិនិយោគខាតអស់ 280 លានដុល្លារ។ ក្រុមហ៊ុននេះបានយកលុយដែលអ្នកវិនិយោគទៅលេង Margin (វាជាការយកកាក់គ្រីបតូទៅបញ្ចាំហើយបានសិទ្ធិទៅទិញកាក់គ្រីបតូក្នុងចំនួនច្រើនដងនៃកាក់ដែលយកទៅបញ្ជាំLeverage វាអត់សូវខុសគ្នាជាមួយនឹង Future ទេ។) ដោយសារតែកាក់គ្រីបតូ BTC និង ETH ធ្លាក់ថ្លៃខ្លាំងវាក៏បានធ្វើអោយក្រុមហ៊ុនត្រូវបាត់បង់កាក់ដែលបានបញ្ជាំ 8,000 BTC និង 56,000 ETHដែលបានធ្វើអោយកាក់ BTC ធ្លាក់ថ្លៃក្រោម 20,000$។ រឿងដែលអាក្រក់ជាងនឹងគឺ ក្រុមហ៊ុនមួយនេះយកលុយអ្នកវិនិយោគទាំងអស់ទៅវិនិយោគក្រោមឈ្មោះខ្លួនបើសិនជាចំណេញវានឹងយក តែបើខាតលុយអ្នកវិនិយោគនឹងអស់។ Babel Finance មិនមែនជាក្រុមហ៊ុនមួយដែលខាតហើយបិទមិនអោយអ្នកវិនិយោគដកលុយទេ នៅមានក្រុមហ៊ុនផ្សេងទៀតដូចជា Celsius, Voyager Digital និង Three Arrows Capital ក៏បានខាតហើយបិទមិនអោយអ្នកវិនិយោគដកលុយផងដែរ។
ដើម្បីស្តារបំណុលក្រុមហ៊ុន Babel បានកំពុងរកបើកលក់ប័ណ្ណកម្ចីដើម្បីអោយអ្នកវិនិយោគអាចមកទិញប័ណ្ណកម្ចីរបស់ខ្លួនហើយក្រុមហ៊ុនអាចមានលុយបង្វិលដើម្បីដំណើរក្រុមហ៊ុនបន្ត។
ប្រភព: https://www.coindesk.com/business/2022/07/29/babel-finance-lost-280m-trading-customer-funds-report/