ធនាគារកណ្តាលប្រទេសហូឡង់ផាកពិន័យBinance ចំនួនទឹកប្រាក់ 3.4 លានដុល្លារដោយសារប្រតិបត្តិការដោយខុសច្បាប់ក្នុងប្រទេសរបស់ខ្លួន។
កាលពីថ្ងៃច័ន្ទកន្លងមកនេះវេបសាយទិញលក់កាក់គ្រីបតូធំជាងគេមួយក្នុងលោក Binance ត្រូវបានធនាគារកណ្តាលប្រទេសហូឡង់ចាប់ផាកពិន័យជាទឹកប្រាក់ចំនួន 3.4 លានដុល្លារដោយសារការមិនបានចុះឈ្មោះបង្កើតអាជីវកម្មអោយត្រឹមត្រូវក្នុងប្រទេសខ្លួន។
មុននេះកាលពីខែសីហា ឆ្មាំ2021 ធនាគារកណ្តាលប្រទេសហូឡង់ (Denederlandsche Bank) បានធ្វើការគំរាមម្តងមកហើយថា Binance ប្រតិបត្តិការក្នុងប្រទេសរបស់ខ្លួនដោយមិនបានចុះឈ្មោះធ្វើអាជីវកម្ម។ការពិន័យដ៏ច្រើននេះក៏ព្រោះតែចំនួនអ្នកប្រើប្រាស់ Binance ក្នុងប្រទេសហូឡង់ក៏ច្រើនដូចគ្នាផងដែរ។ជាមួយនឹងការផាកពិន័យនេះអ្នកនាំពាក្ររបស់Binance ក៏បានអោយដឹងថាBinance កំពុងតែធ្វើការចរចាដើម្បីបានជាដៃគូរសហការជាមួយធនាគារកណ្តាលរបស់ប្រទេសហូឡង់។សព្វថ្ងៃBinance កំពុងតែធ្វើការចរចាដើម្បីធ្វើខ្លួនអោយស្របច្បាប់តាមប្រទេសនីមួយៗដែលខ្លួនបានប្រតិបត្តិក្នុងប្រទេសនោះដែលBinance បានចុះឈ្មោះយ៉ាងស្របច្បាប់ក្នុងប្រទេសអុឺរ៉ុបដូចជា ប្រទេសបារាំង អុីតាលី និង អេស្បា៉ញផងដែរ។
ធនាគារកណ្តាលប្រទេសហូឡង់ក៏បានបញ្ចុះតម្លៃផាកពិន័យចំនួន 5% ដល់Binance ព្រោះBinance ធ្លាប់បានសូមចុះឈ្មោះធ្វើអាជីវកម្មស្របច្បាប់ ហើយមានតម្លាភាព។
ប្រភព: https://www.cnbc.com/2022/07/18/crypto-exchange-binance-fined-by-dutch-central-bank.html