វេបសាយរបស់ Dapp PREMINT ត្រូវបានគេហ៊ែកកាលពីព្រឹកមិញ
Premint គឺជាវេបសាយ សម្រាប់អ្នកដែលចាប់អារម្មណ៏ចង់ទិញNFT របស់គម្រោងល្បីៗអាចចូលទៅចុះឈ្មោះបានមុនគេ ហើយសម្រាប់អ្នកដែលមានគម្រោងNFT អាចចុះឈ្មោះប្រើសេវាកម្មរបស់ PREMINT ដើម្បីជ្រើសរើសអ្នកទិញមុនគេ។ កាលពីព្រឹកមិញនេះវេបសាយរបស់ PREMINT ត្រូវបានគេហ៊ែក ហើយក៏មានអ្នកប្រើប្រាស់វេបមួយនេះបានរាយការណ៏ថា ខ្លួនត្រូវបានចោរលួចNFT របស់ខ្លួនពីក្នុងWallet ដែលធ្លាប់បានភ្ជាប់ជាមួយវេបសាយPREMINT។ ហើយក្រុមការងាររបស់ PREMINT ក៏បានប្រកាសពីវិធីការពារដូចខាងក្រោម:
- ចូលក្នុងវេបសាយមួយនេះដោយភ្ជាប់វាជាមួយMetamask ដែលអ្នកធ្លាប់ប្រើជាមួយ PREMINT ដើម្បីត្រួតពិនិត្រពីប្រវត្តិនៃការប្រើប្រាស់ Smartcontract របស់ PREMINTហើយចុចលើREVOKE ទៅលើការអនុញ្ញាត្តិណាដែលអ្នកសង្ស័យ។
- សម្រាប់អ្នកដែលធ្លាប់បានប្រើPREMINT ក្នុងការទិញNFT ចូលអ្នកវេរNFT ឬ កាក់មានតម្លៃទៅកាន់ Wallet ផ្សេង។
ប្រភព: https://nftevening.com/premint-hacked-dont-click-any-links/