ពិតជាមិនធម្មតាគ្រាន់តែថ្លៃFee អាចអោយហ្គេមStepn រកលុយបានដល់ទៅ 122.5 លានដុល្លារ

Stepn គឺជាប្រភេទហ្គេម Move To Earn ដែលអ្នកលេងចាំបាច់ត្រូវទិញ NFT ដែលជាស្បែកជើង។ សព្វថ្ងៃហ្គេមនេះមាននៅក្នុង Blockchain ចំនួន3 គឺ Solana(Realm1), BSC(Realm2), Ethereum(Realm3 ដែលនឹងមកដល់ឆាប់ៗនេះ)។ រាល់ការទូទាត់កាក់ទាំងឡាយ ឬ ទិញស្បែកជើងគឺអ្នកលេងត្រូវបង់ថ្លៃ Fee ដល់ Game ។ សម្រាប់ត្រីមាសទី2 នៃឆ្នាំ 2022 Stepn អាចរកលុយបានដល់ទៅ 122.5 លានដុល្លារពីFee ហើយហ្គេមនេះត្រៀមនឹងចំណាយ 5% នៃប្រាក់ចំណេញនៃត្រីមាសទីពីរនេះក្នុងការទិញ GMT និង ស្បែកជើងទៅដុតចោល។ ពត៏មានលម្អិតនៃការទិញដើម្បីយកទៅដុតនេះនៅមិនទាន់ប្រកាសថាថ្ងៃណាអោយប្រាកដនៅឡើយទេ។

ទន្ទឹមនឹងនេះStepn ក៏ត្រៀមបង្កើត Attribute ថ្មីមួយទៀតដែលមានឈ្មោះថា HP ។ HP វាស្រដៀងទៅនឹង Durability ដែលតែចំនុចខុសគ្នារបស់វាគឺយើងត្រូវប្រើ GST + GMT + Comfort Gems ដើម្បីយកមកជួសជុលវាដែលខុសគ្នាពី Durabity ដែលយើងប្រើតែ GST ក៏ទិញបាន។ ករណី HP <20% នឹងមិនអាចឡើងEnergy បានទេ, ករណី HP = 0 នោះយើងនឹងមិនអាចយកវាទៅរត់បានទេហើយក៏មិនអាចរកកាក់បានដែរ។

ប្រភព:

  1. https://stepnofficial.medium.com/stepn-announces-q2-profits-initiates-quarterly-gmt-buyback-burn-32ad0b764de9
  2. https://twitter.com/Stepnofficial/status/1547063185437368320?s=20&t=94eQ_srC2uTP-jmSkVvOdQ