ទីបំផុត Ronin Bridge បានបើកអោយប្រើប្រាស់ជាធម្មតាវិញក្រោយពីត្រូវបានគេហ៊ែក។

Ronin Network(កាក់ RON) ជាគម្រោងSide chain របស់ Ethereum Blockchain ដែលជាគម្រោងបង្កើតមកដើម្បីកាត់បន្ថយថ្លៃGas fee ក្នុងEthereumហើយសម្រាប់Gamefi ឧទាហរណ៏ Axie Infinity ដែលជាគម្រោងហ្គេម Gamefi ប្រើRonin។ កាលពីខែមីនាកន្លងទៅ Ronin Network ត្រូវបានគេហ៊ែកយកលុយអស់ 622 លានដុល្លារ ពីបញ្ជីរបស់អ្នកប្រើប្រាស់ ក្នុងនោះBinance បានជួយយកលុយមកវិញបានចំនួន 5.8 លានដុល្លារ។យោងតាមការស្រាវជ្រាវរបស់ FBI បានអោយដឹងថាអ្នកហ៊ែកអាចជាក្រុមហ៊ែករបស់កូរ៉េខាងជើង។​

Ronin Bridge (ជាគម្រោងប្តូរលុយពីEthereum ទៅ Ronin network) បានបើកអោយប្រើប្រាស់ធម្មតាវិញហើយក្រោយពីបានបិទតាំងពីថ្ងៃដែលត្រូវបានគេហ៊ែកមក។ខាងក្រោមគឺសេចក្តីលម្អិតនៃការបើកអោយប្រើប្រាស់ជាថ្មី។

  1. លុយទាំងអស់របស់អ្នកប្រើប្រាស់ដែលត្រូវបានគេហ៊ែកត្រូវបានRonin សងវិញយ៉ាងគ្រប់ចំនួន។ លុយដែលបានបាត់មាន 173,000 ETH និង 25.5M USDC ក្នុងនោះRonin បានដកលុយខ្លួនសងចំនួន 117,600 ETH និង 25.5M USDC ហើយសល់ 56,000 ETH គឺជារបស់Roninដែលក្រុមហ៊ុនកំពុងធ្វើការដុតដុតជើងដើម្បីចាំមុខអ្នកហ៊ែកបើចាប់អត់បានរយពេលពីរឆ្នាំ Ronin នឹងធ្វើការបោះឆ្នោតថាតើពួកគេធ្វើអ្វីបន្តជាមួយលុយដែលបាត់នេះ។
  2. Ronin បានជួល ក្រុមហ៊ុនCertik និង Verichain ត្រួតពិនិត្រsmart contract ។ ហើយSmart contract ឡើកនេះ គឺមិនអនុញ្ញាត្តិអោយមានការវេរលុយក្នុងចំនួនច្រើនៗទេ។ សម្រាប់ការវេរលុយលើស 10 លានដុល្លារឡើងទៅនឹងមានការត្រួតពិនិត្រពី មនុស្សនិង Blockchain ដើម្បីការពារពីសកម្មភាពមិនប្រក្រតី។

ប្រភព:

  1. https://roninblockchain.substack.com/p/the-ronin-bridge-is-open-
  2. https://www.unitedgamers.gg/news/ronin-hack-update-binance-recovered-5-8m-stolen-funds/