Tether ត្រៀមដាក់អោយប្រើ Stable coin ថ្មីមួយឈ្មោះ GBPT ដែលជាStable Coin យោងតាមតម្លៃ លុយ Pound ចក្រភពអង់គ្លេស

Stable Coin គឺជាកាក់ដែលតម្លៃរបស់វាត្រូវនៅថេរមិនលើស ឬ ទាបជាងតម្លៃនៃលុយដែលវាយោងតាម។ឧទាហរណ៏: Stable Coin USDT,BUSD,USDC,DAI, គឺជាStable Coin យោងតាមលុយដុល្លារដូច្នេះតម្លៃរបស់វាមិនអាចលើស ឬ ទាបជាង1$ ខ្លាំងពេលទេ។ ហើយថ្មីៗនេះTether បានប្រកាសStable Coin ថ្មីមួយដែលមានឈ្មោះថា GBPT គឺជាStable Coin យោងទៅតាមលុយPound របស់ចក្រភពអង់គ្លេស ដែលត្រៀមនឹងដាក់អោយប្រើប្រាស់នៅដើមខែកក្កដា ដែលនឹងអាចប្រើប្រាស់ជាមួយBlockchain Ethereum មុនគេ។ តម្លៃរបស់ GBPT, 1 GBPT = 1 Pound ចក្រភពអង់គ្លេស។ GBPT គឺជាStable Coin ទីប្រាំដែលយោងតាមតម្លៃរបស់លុយជាតិសាសន៏មួយ មុននេះគឺធ្លាប់មាន Stable Coin ដែលយោងតាមលុយដុល្លារដូចជា USDT យោងតាមលុយដុល្លារ, EURT យោងតាមលុយអុឺរ៉ុប, CNHT យោងតាមលុយចិន, MXNT យោងតាមលុយ មុិចសុីកូ។ ក្រុមការងារដែលបង្កើត Stable Coin GBPT គឺជាក្រុមតែមួយដែលបានបង្កើត USDT។ គួរអោយដឹងផងដែរថា GBPT គឺជាStable Coin ដែលមានលុយតម្កល់មិនដូច UST របស់ Terra Luna ទេ។

ប្រភព: https://cointelegraph.com/news/tether-to-launch-gbpt-stablecoin-pegged-to-british-pound-sterling