តួលេខទាំង10 ដែលគួរដឹងទាក់ទងនឹងក្រុមហ៊ុន MicroStrategy ដែលបានខាតលុយដល់ទៅ 900លានដុល្លារជាមួយ Bitcoin
ក្រុមហ៊ុនMicroStrategy គឺជាក្រុមហ៊ុនវិនិយោគសាធារណដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដែលវិនិយោគលើBitcoin ច្រើនជាងគេលើលោកដែលមាន CEO គឺលោក Michael Saylor ដែលជាអ្នកចូលចិត្តនិងជឿជាក់លើ bitcoin ជាងគេ។មកដល់ថ្ងៃនេះក្រុមហ៊ុន MicroStategy កំពុងប្រឈមនឹងគ្រួសកំណាច ដែលលុយដែលបានបញ្ជាំដើម្បីយកទៅទិញBitcoin អាចនឹងត្រូវបានបាត់បង់បើសិនជាតម្លៃរបស់ Bitcoin នៅតែបន្តធ្លាក់បែបនេះ ហើយលោកMicroStrategy លែងមែនលុយបន្ថែមទៀត។ខាងក្រោមជាតួលេខដែលយើងគួរដឹងពី MicroStrategy:
1. 129,218 នេះជាចំនួនBitcoin ដែលMicroStrategy មានរាប់តាំងពីខែ សីហា ឆ្នាំ 2022។
2. 3.96 ពាន់លានដុល្លារ នេះជាលុយដែលMicroStrategy ប្រើដើម្បីវិនិយោគជាមួយ Bitcoin។
3. 3.03 ពាន់លានដុល្លារ នេះជាលុយដែលMicroStrategyនៅសល់ក្រោយពីតម្លៃBitcoin ធ្លាក់ថ្លៃ ដែលបានខាតដល់ទៅ 900 លានដុល្លារ។
4. 8.8 ពាន់លានដុល្លារ នេះជាលុយដែលMicroStrategy ត្រូវមានពេលដែល BTC ឡើងថ្លៃខ្លាំងបំផុតកាលពីខែ វិច្ឆិកា ឆ្នាំ 2021។
5. 157.81 ដុល្លារ នេះជាតម្លៃ ក្នុងមួយភាគហ៊ុនរបស់ MicroStrategy នៅពេលដែលអ្នកវិនិយោគបានយល់ច្បាស់ពីស្ថានភាពរបស់ក្រុមហ៊ុន MicroStrategy ដែលធ្លាក់ដល់ទៅ 22.6%។
6. -73.2% នេះជាតួលេខភាគរយដែលតម្លៃភាគហ៊ុនMicroStrategy បានធ្លាក់ក្នុងកំឡុងពេល12 ខែចុងក្រោយ យើងសង្គេតឃើញថាវាធ្លាក់ទៅតាម Bitcoin។
7. 170 លានដុល្លារ នេះជាលុយដែលMicroStrategy បានខាតទៅជាមួយ Bitcoin នៃត្រីមាសទីមួយឆ្នាំ2022 ដែលច្រើនជាងចំណូលរបស់ក្រុមហ៊ុនដល់ទៅ 50.8 លានដុល្លារ។
8. 30,700 ដុល្លារ នេះជាមធ្យមភាគនៃតម្លៃក្នុងមួយ Bitcoin ដែលMicroStrategy បានទិញ។
9. 205 លានដុល្លារ នេះលុយដែលMicroStrategy បានខ្ចីពីSilverbank Bank ក្នុងខែ មីនា ដែលដាក់Bitcoin បញ្ជាំ 1BTC។
10. $21,000 បើBTC ធ្លាក់ថ្លៃដល់តម្លៃនេះMicroStrategy នឹងត្រូវបានធនាគារបង្ខំអោយលក់ប្រាក់ដែលបានតម្កល់ក្នុងធនាគារទាំងអស់(ក្នុងករណីMicroStrategy មិនបានបន្ថែមលុយតម្កល់)។