តើអ្វីជាការដុតកាក់? (Coin burn)
អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់បានលឺថា ដុតកាក់ BNB ឬ ETH និងកាក់ផ្សេងៗទៀតហើយ។ចឹងថ្ងៃនេះយើងមកស្គាល់ថាតើអ្វីជាកាក់ដុតកាក់។ ការដុតកាក់គឺជាការបំផ្លាញកាក់នោះចោលជារៀងរហូតហើយលែងយកវាមកចល័តក្នុងទីផ្សារ។សួរថាដុតកាក់នោះចោលធ្វើអី? ចម្លើយគឺដើម្បីអោយតម្លៃរបស់កាក់ល្អជាងមុន(កាត់បន្ថយការផ្គត់ផ្គង់ Total supply)ហើយជាទូទៅអ្នកដែលដុតកាក់នោះគឺជាម្ចាស់ គម្រោងរបស់កាក់។ កាក់ដែលម្ចាស់គម្រោងយកមកដុតភាគច្រើងជាកាក់ដែលបានមកពីGas fee (កម្រៃជើងសារពេលយើងវេរលុយម្តងៗ), ខ្លះទៀតជាកាក់ដែលបានមកពីអ្នកលេងហ្គេមNFT ប្រើដើម្បីUpgrade ឬ ទិញ NFT ជាដើមសម្រាប់កាក់របស់Gamefi និងពេលខ្លះម្ចាស់គម្រោងប្រមូលទិញកាក់ពីទីផ្សារដែលលក់ក្នុងតម្លៃថោកយកទៅបំផ្លាញចោលដើម្បីជួយពង្រឹងតម្លៃរបស់កាក់ផងដែរ។យើងនឹងលើកយកការដុតកាក់ BNB ជាឧទាហរណ៏។
ជាទូទៅគ្រប់ៗ3 ខែម្តងBinance នឹងធ្វើការដុតកាក់ BNB របស់ខ្លួនរហូតគ្រប់ 100,000,000 BNB ដែលស្មើនឹង50% នៃកាក់ទាំងអស់ដែលបានផលិតកាលពី3ខែចុងក្រោយ(200,000,000BNB)។ការដំណើរការរបស់ការដុតBinance វានឹងប្រើមុខងារមួយរបស់ smart contract ដែលមានឈ្មោះថា burn function។ នៅពេលប្រើមុខងារ burn function វានឹងទៅត្រួតពិនិត្រថា តើអុ្នកដែលប្រើមុខងារនេះមានលុយមែនឬអត់(ចំនួនលុយត្រូវតែវិជ្ជមាន) ហើយបើសិនអ្នកប្រើមុខងារនេះមានលុយពិតប្រាកដមែនវានឹងធ្វើការដកលុយចេញពីWallet របស់អ្នកហៅតែម្តង។
ប្រភព: https://academy.binance.com/en/articles/what-is-a-coin-burn