Binance នឹងជ្រើសរើសយកខាងអ្នកប្រើប្រាស់បើក្រុមហ៊ុនក្ស័យធន។
នៅក្នុងកម្មវិធី AMA (Ask Me Anything – សួរអីក៏បាន) របស់ Changpeng Zhao(CZ)ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Binance កាលពីថ្ងៃទី 21 កន្លងមកនេះលោកបានអោយដឹងរឿងជាច្រើនពីក្រុមហ៊ុនBinance ដែលមានដូចខាងក្រោមនេះ។
រឿងទីមួយ រាល់កាក់ និង លុយទាំងអស់របស់អ្នកវិនិយោគជាមួយក្រុមហ៊ុនBinance គឺក្រុមហ៊ុនបានទុកដោយឡែកពីលុយដែលយកមកប្រតិបត្តិក្រុមហ៊ុន ហើយថ្ងៃណាមួយក្រុមហ៊ុនក្ស័យធុន ក្រុមហ៊ុននឹងសងលុយដល់អ្នកវិនិយោគមុននឹងសងដល់ ម្ចាស់ភាគហ៊ុនក្រុមហ៊ុន។
រឿងទីពីរ CZ បានអោយដឹងថាខ្លួនមិនមានអំណាចអ្វីក្នុងការគ្រប់គ្រង BNB Smart chain ឡើយ ព្រោះBNB Smart Chain គឺBlockchain ដែលDecentralized អ្នកដែលអាចកាត់ក្តីមានតែអ្នកដែល Run node តែប៉ុន្នោះ ហើយលោកបន្តទៀតថា សព្វថ្ងៃ BNB Smart Chain គឺកំពុងតែអភិវឌ្ឃនៅឡើយ។
រឿងទីបីទាក់ទងទៅនឹងការបើកអោយធ្វើការទិញលក់ កាក់ LUNA និង UST ឡើងវិញក្រោយពីបានដឹងថាគម្រោងកាក់ទាំងនេះបានដួលរលំទៅហើយ។ CZ បានតបមកថានៅលើលោកនេះមិនមែនមានតែ Binance មួយទេដែលអាចអោយអ្នកវិនិយោគទិញ និង លក់កាក់ចឹងបើសិនជាBinance បិទមិនអោយទិញលក់ចុះបើកាក់នោះស្រាប់តែឡើងថ្លៃមកវិញ Binance នឹងខ្លាចទៅជាExchange ដែលធ្វើអោយបាត់ឧកាសដល់អ្នកវិនិយោគណ្ហើយទេ។លោកបានបន្ថែមថា មិនមាននរណាទៅហាមនរណាម្នាក់មិនអោយទិញឬលក់កាក់ឡើយ មានតែខ្លួនពួកគេប៉ុន្នោះជាអ្នកសម្រេចចិត្តទិញឬលក់ដោយខ្លួនពួកគេ។ បើមានអ្នកទិញគឺមានអ្នកលក់ហើយ បើអត់អ្នកលក់ក៏គ្មានអ្នកទិញដែរ។
មុននឹងលោកក្លាយជានាយកប្រតិបត្តិរបស់ Binance លោកធ្លាប់ធ្វើការនៅ Bloomberg Tradebook និង ទីផ្សារទិញភាគហ៊ុនប្រទេសជប៉ុនក្រោយមកនៅឆ្នាំ 2017លោកក៏បានឈប់ធ្វើការមកបង្កើត Exchange ទិញលក់កាក់វិញដែលមានឈ្នោះថា Binance ដែលអុ្នកបានឃើញសព្វថ្ងៃ។