អ្នកដែលបានទិញដីក្នុង The Sandbox ត្រៀមជប់លៀងហើយ
ថ្មីៗនេះ The Sandbox បានប្រកាសពីRoad Map សម្រាប់អ្នកដែលបានទិញដីក្នុងPlatform ខ្លួនថាPlatform នឹងចែកToken Sand ចំនួនសរុប 5 លាន Sand នៅក្នុងខែឧសភានេះដល់ពួកគេ។
ក្នុងRoad map ថ្មីនេះThe Sandbox បានផ្តល់សិទ្ធិប្រយោជន៏យ៉ាងច្រើនចំពោះអ្នកដែលបានមានដីក្នុងPlatform ខ្លួនមានដូចតទៅ:
1. ចែក 5លាន SAND ដល់ម្ចាស់ដីក្នុងខែឧសភានេះ។
2. ចែក ចំនួន x លាន SAND ក្នុងខែ កញ្ញាដែលជាថ្ងៃគម្រប់ខួប 1000ថ្ងៃរបស់ ម្ចាស់ដីទៅតាមចំនួនថ្ងៃដែលគេបានក្លាយជាម្ចាស់កម្មសិទ្ធិ។
3. មានសិទ្ធិប្រយោជន៏បន្ថែមនៅពេលដែលម្ចាស់ដីយកកាក់ ទៅ Stake ក្នុង Platform។
4. មានសិទ្ធិទិញដីថ្មីដែលThe Sandbox នឹងដាក់លក់រួមជាមួយការប្រកាសដៃគូរថ្មីរបស់ Platform ផងដែរ។
5. មានសិទ្ធិពិសេសណៅពេលលេង Game Season 3 ដែលនឹងបើកអោយលេងនៅខែកក្កដានេះ។
6. អាចធ្វើការសាងសង់ និង ជួលដីរបស់ខ្លួនបាន។