Beanstalk ជាPlatform ផ្តល់ប្រតិបត្តិការហិរញ្ញវត្ថុបែបមិនមានអ្នកនៅកណ្តាលត្រូវបានរងគ្រោះFlashloan អស់ចំនួនទឹកលុយជាង $80M

កាលពីថ្ងៃទី 17 មេសា​កន្លងមកនេះ Platform Beanstalk ដែលត្រូវបានគេស្គាល់ថាជា Platform បញ្ពើរ និង កម្ចីនៅលើ Ethereum Blockchain ត្រូវបានរងគ្រោះដោយវិធីមួយហៅថា Flash Loan(Flash loan គឺជាវិធីខ្ចីភ្លាមហើយសងភ្លាមនៅក្នុងការប្រតិបត្តិតែមួយដែលត្រូវបង្កើតSmartcontract ដើម្បីប្រតិបត្តិ) អស់ចំនួនទឹកលុយជាង $80M ដែលក្នុងនោះរួមមាន 24,830 ETH និង 30M BEAN

តាមរយ:Tweet របស់ PeckShield INC បានអោយដឹងថា ជនល្មើសបានប្រើជំនួយពី BIP18 ដែលអាចប្រតិបត្តិកូដខ្លួនជាGovernance របស់Platform រួចបានដកលុយចេញពី Pool (ជាកន្លែងទុកលុយរបស់Platform)ចង់អស់។អ្នកអាចមើលរូបខាងក្រោមដើម្បីអោយដឹងកាន់តែច្បាស់ពីការប្រតិបត្តិរបស់ជនល្មើស។

beanstalk hack
រូបភាពនៃការប្រតិបត្តិHack របស់ជនល្មើស

ជនល្មើសបានយកលុយចេញពីPlatform Synapseprotocol មកប្រតិបត្តិការលួចលើកនេះ។ ក្រោយពីបានលួចហើយជនល្មើសបានយកលុយទៅទុកក្នុង Platform TornadoCash (ជាកន្លែងបំលែងលុយមិនអោយគេដឹងថាជនល្មើសផ្ញើលុយទីណាបន្តទៀត)។

ការវាយប្រហារនេះបានធ្វើអោយតម្លៃToken របស់ Platform BEAN ធ្លាក់ថ្លៃពី $1 មកជិត 0$។

beanprice
តម្លៃរបស់Token Bean

ខាងក្រោមជាTweet ទាំងស្រុងរបស់ PeckShield Inc:

Tweet របស់ PeckShield Inc