ករណី Twitter របស់ Beeple ត្រូវបានគេលួច
កាលពីថ្ងៃអាទិត្រកន្លងមកនេះករណី Twitter របស់ Mike Winklemann ដែលមានឈ្មោះហៅក្រៅថា Beeple ត្រូវបានជនមិនស្គាល់អត្តសញ្ញាណលួចយកទៅប្រើ ហើយបាន Tweet Scam បោកប្រាស់អ្នកគាំទ្រBeeple ធ្វើអោយខាតបង់លុយអស់ $ 438,000 ។ Beeple គឺជាសិល្បករNFTដែលមានឈ្មោះល្បីម្នាក់ក្នុងលោក។គាត់មានអ្នកគាំទ្រជាច្រើនក្នុងវិស័យNFT និង មានBrand ធំៗជាច្រើនបានសហការជាមួយលោកដើម្បីផលិតNFT។ ក្នុងនោះក៏មានBrand Louis Vuitton ផងដែរ ដែលបានសហការជាមួយលោកផលិតNFT។ ជនអនាមិកក្រោយពីបានលួចករណីTwitter របស់ Beeple រួចវាក៏ចាប់ផ្តើមបង្ហោះLinkបោកប្រាស់អោយអ្នកfollow Beeple ទៅយកសន្លឹកឆ្នោតដើម្បីមានឧកាសឈ្នះNFT របស់ Louis Vutton។អ្នកដែលបានfollow ក៏បាននាំគ្នាចុចលើតំណនោះរួចភ្ជាប់ជាមួយMetamask របស់ខ្លួន។ក្រោយពីបានភ្ជាប់ជនអនាមិកក៏បានបញ្ជាអោយMetamask វេរETH អោយខ្លួន។
ការវាប្រហារនេះជនអនាមិកបានប្រើតំណពីរ តំណទីមួយទាក់ទងនឹង NFT របស់ Louis Vutton លួចលុយបាន $73,000(37ETH) តំណទីពីរទាក់ទង Bored Ape Yacht Club លួចលុយបាន $365,000គិតជា ETH និង WETH។
មេរៀនដែលទទួលបានពីរឿងនេះគឺ ហាមចុចតំណទាំងឡាយដែលអ្នកមិនស្គាល់ប្រភព ឬ ក្រុមហ៊ុនផ្លូវការរបស់គេមិនទាន់ប្រកាសអោយសោះ។