តោះមកស្គាល់ Token GAL ដែលកំពុងតែដាក់ក្នុង Launchpad របស់Binance
Not Financial Advice – មិនមែនជាដំបូន្មានហិរញ្ញវត្ថុ
ថ្ងៃនេះយើងនឹងមកស្គាល់Token GAL ដែលជាToken របស់ Project Galaxy និង របៀបចូលរួមLaunchpad ក្នុងBinance។ Project Galaxy គឺជាប្រព័ន្ធនៃបណ្តុំទិន្នន័យដ៏ធំជាងគេដែលផ្តល់អោយអ្នកអភិវឌ្ឈWeb3 ងាយស្រួលយកទិន្នន័យទាំងនោះទៅប្រើប្រាស់។ ស្តាប់ទៅដូចជាពិបាកយល់ ចឹងពួកយើងនឹងបកស្រាយអោយងាយយល់ដោយនឹងលើកជាឧទាហរណ៏តែម្តង។ តែមុននឹងទៅដល់ឧទាហរណ៏ពួកយើងនឹងនិយាយពីដំណើរការរបស់Project Galaxy ជាមុនសិន Project Galaxy ប្រមូលទិន្នន័យផ្សេងៗដែលមាននៅក្នុង Blockchain ដូចជា ចំនួនទឹកប្រាក់ដែលអ្នកមាននិងទិន្នន័យហិរញ្ញវត្ថុផ្សេងៗក្នុងPlatform web3(Pancakeswap, AAVE, Opensea,etc) តាមរយ:ការផ្តល់ជូនរបស់ម្ចាស់Platform ឬ ក៏Web3 developer រួមទាំងទិន្នន័យដែលមិនមែនជាWeb3 ផងដែរ ដែលសព្វថ្ងៃDeveloper អាចបញ្ចូលទិន្នន័យតាមរយ: snapshot.org, Twitter, Github។ សួរថាយើងចាំបាច់ទៅអោយទិន្នន័យ Project Galaxy ធ្វើអី ចម្លើយគឺ យើងនឹងទទួលបាន Reward មកវិញនៅពេលដែលទិន្នន័យដែលយើងបានអោយត្រូវបានគេយកទៅប្រើប្រាស់។ ចុះទិន្នន័យដែលអោយProject Galaxy វាយកទៅណា ចម្លើយគឺ ទិន្នន័យទាំងនោះនឹងយកទៅប្រើប្រាស់ជា ការធ្វើទីផ្សារ ការណែនាំអ្នកប្រើប្រាស់អោយបានត្រឹមត្រូវ ឬក៏យកទិន្នន័យដែលបានSnapshot ក្នុងProject Galaxy ដើម្បីចែកWhitelist ឬ ក៏ចែកAirdrop ជាដើម។ ឧទាហរណ៏ ក្រុមហ៊ុនខ្ញុំទើបបើកថ្មីហើយពួកយើងចង់ដឹងទិន្នន័យអ្នកដែលវិនិយោគលើ NFT និង Gamefi ចឹងពួកយើងអាចទៅប្រើប្រាស់ Platform Project Galaxy ដើម្បីទាញយកទិន្នន័យទាំងនោះហើយពួកយើងអាចធ្វើទីផ្សារចំគោលដៅ លើសពីនឹងទៅទៀតPlatformពួកយើងចង់ចែកAirdrop ដល់អ្នកដែលវិនិយោគក្នុងPlatform របស់យើងដូច្នេះយើងក៏អាចប្រើប្រាស់ទិន្នន័យSnapshot ដែលមានក្នុងPlatform Project Galaxy ផងដែរ ហើយដើម្បីទៅប្រើប្រាស់ទិន្នន័យទាំងនោះពួកយើងអាចនឹងប្រើប្រាស់ Token GAL ដើម្បីបង់ថ្លៃប្រើប្រាស់។
យើងនឹងមកនិយាយអំពីBinance GAL Launchpool វិញម្តង។ មុននឹងទៅដល់GAL Launchpool យើងមកស្គាល់ជាមុនសិនថាអ្វីជាBinance Launchpool ។ Binance Launchpool គឺជាព្រឹត្តការណ៏ដែល យើងអាចយកBNB, BUSD, Cake ទៅLock(ដាក់ចោលក្នុងLaunchpool) ដើម្បីបានToken GAL មកវិញដោយfree។ចំនួនToken GAL ដែលអ្នកនឹងបានគឺអាស្រ័យលើចំនួនTokenទាំងអស់ក្នុងPool ធៀបនឹងToken ដែលអ្នកបានដាក់Lock។
មកមើលរបៀបចូលរួមLauchpool វិញម្តង។ ថ្ងៃសំខាន់ 29,មេសា ដល់ 28,ឧសភា ជាថ្ងៃដែលអ្នកត្រូវយកToken BNB, BUSD, CAKE ទៅដាក់Lock នៅក្នុងLaunchpool ដើម្បីបាន Token GAL មកវិញដោយFREE។ របៀបដាក់ក្នុងLauchpool ដំបូងយើងត្រូវ Update APP Binance ជាមុនសិនហើយចាំបាច់ត្រូវធ្វើKYC, រួចស្វែងរកពាក្រថា Launchpadរួចអ្នកនឹងឃើញ GAL launchpool រួចអ្នកអាចចុច លើពាក្រ Stake Now ខាងក្រោមToken ណាដែលអ្នកមាន(BNB, BUSD, Cake)។
ចុចលើលីងនេះដើម្បីមើលពត៍មានបន្ថែមរបស់ launchpad មួយនេះ: https://www.binance.com/en/support/announcement/ea7c702d59a84dc29e2ed7ab3ad24c38
ប្រភព: https://galaxy.eco/