ក្រុមហ៊ុនជួញដូរគ្រ៊ីបតូរបស់ឥណ្ឌូនេស៊ី Indodax បានផ្អាកដំណើរការក្រោយពេលដែលចោរបានលួចកាក់អស់ជិត 22 លានដុល្លារ។
Indodax គឺជាក្រុមហ៊ុនផ្តល់សេវាជួញដូរគ្រ៊ីបតូរបស់ឥណ្ឌូនេស៊ីត្រូវបានចោរលួចកាក់អស់ជិត 22 លានដុល្លារនិងបានផ្អាកដំណើរការជាបណ្តោះអាសន្នដើម្បីស្វែងរកមូលហេតុ។
កាលពីថ្ងៃទី 11 នេះអ្នកស៊ើបអង្កេតដូចជា PeckShield, Cyvers និង SlowMist បានចេញមកប្រកាសអាសន្នថា Indodax ត្រូវបានចោរវាយប្រហារទៅលើ Hot Wallets។ ចោរបានលួចកាក់ដូចជា BTC, TRX, ETH, POL, SHIB និង កាក់ផ្សេងៗទៀត។
SlowMist បានអោយដឹងថាចោរអាចលួចដកកាក់ពី Hot Wallet របស់ Indodax បាន។រីឯ Cyvers បានអោយដឹងថាចោរបានវាយប្រហារទៅលើប្រព័ន្ធគ្រប់គ្រងរបស់ Indodax ដូចជាម៉ាស៊ីនចុះកុងត្រារបស់។
ចោរបានលួចកាក់ BTC ចំនួនជាង 1.42 លានដុល្លារ, TRX ចំនួន 2.4 លានដុល្លារ, កាក់ប្រភេទ ERC-20 ជាង 14.6 លានដុល្លារ, POL ចំនួន 2.58 លានដុល្លារ, កាក់ ETH ចំនួន 900,000 ដុល្លារ។សព្វថ្ងៃ Indodax បានផ្អាកដំណើរការដើម្បីស្វែងរកចន្លោះប្រហោងក្នុងប្រព័ន្ធរបស់វា។
ប្រភព: Cointelegraph