ក្រុមការងាររបស់គម្រោង Friend.tech បានបោះបង់សិទ្ធិក្នុងការគ្រប់គ្រង Smart contract របស់ខ្លួន

Friend.tech គឺជាគម្រោងបណ្តាញសង្គមដោយប្រើប្រាស់បច្ចេកវិទ្យាគ្រ៊ីបតូហើយមានកាក់របស់គម្រោងគឺ FRIEND។ គម្រោងនេះបានបញ្ចប់ការអភិវឌ្ឃន៏របស់ខ្លួនបន្តទៀតហើយបានផ្ទេរម្ចាស់កម្មសិទ្ធិរបស់ Smartcontract ខ្លួនទៅអោយ Wallet ដែលអត់មានអ្នកគ្រប់គ្រងដែលហៅថា Null ហើយមិនអាចយក Smartcontract នោះមកវិញបានទេ។ក្រុមការងារ Friend tech ធ្វើបែបនេះដើម្បីកុំអោយមានអ្នកណាប្តូរមុខងារ និង កម្រៃជើងសារផ្សេងរបស់ Smartcontract នេះនៅថ្ងៃអនាគត។

កាក់ FRIEND បានធ្លាក់ដល់ទៅក្បែរ 26% នៅតម្លៃត្រឹម 0.067$ ក្នុងរយ:ពេល 24 ម៉ោង។

Friend tech ធ្លាប់បានប្រកាសថាខ្លួននឹងបង្កើត Blockchain ខ្លួនឯងនៅក្នុង X (Twitter) កាលពី 3 ខែមុនតែក្រោយមកក៏បានលុបទៅវិញដែលធ្វើអោយអ្នកវិនិយោគមានភាពឆ្ងល់ជាខ្លាំងថាក្រុមហ៊ុននេះមានទិសដៅយ៉ាងណា។

កាក់ FRIEND មានទំហំទីផ្សារដល់ទៅ 233.6 លានដុល្លារក្នុងរយ:ពេល 4 ថ្ងៃដំបូងក្រោយមកធ្លាក់មកនៅត្រឹម 6.3 លានដុល្លារវិញ។តាំងពីចុងខែកក្កដាមកគម្រោងនេះរកលុយបានពី Fee ត្រឹមតែ 1,000 ដុល្លារប៉ុណ្ណោះ។

ប្រភព​៖ Cointelegraph