គម្រោង Penpie ត្រូវបានចោរវាយប្រហារលួចលុយបាន 27 លានដុល្លារ
Penpie គឺជាគម្រោង DEFI មួយនៅលើ Pendle បានទទួលរងការវាយប្រហារកាលពីថ្ងៃទី 4 នេះដោយចោរបានលួចលុយទៅបាន 27 លានដុល្លារដែលជាលុយរបស់អ្នកអតិថិជន។ក្រោយពីទទួលបានការវាយប្រហារ Penpie ក៏បានផ្អាកមិនអោយអ្នកប្រើប្រាស់ដកឬដាក់កាក់ជាបណ្តោះអាសន្ន។អាចតាមដានសកម្មភាពនៃការវេរកាក់របស់ចោរបានតាមតំណនេះ blocksec ។
អ្នកនាំពាក្ររបស់គម្រោង Pendle បានចេញមកអោយដឹងថាលុយរបស់អ្នកវិនិយោគរបស់ខ្លួនទាំងអស់គឺមានសុវត្ថិភាពដោយពួកគេបានបិទផ្អាកមិនអោយមានដំណើរការអ្វីទាំងអស់លុះត្រាតែបញ្ហាទាំងអស់ត្រូវបានដោះស្រាយ។
យោងតាមទិន្នន័យដែលទទួលបានពី Immunfi បានអោយដឹងថាតាំងពីដើមឆ្នាំមកគឺចោរបានវាយប្រហារគម្រោងគ្រ៊ីបតូផ្សេងៗបើគិតជាលុយគឺ 1.2 ពាន់លានដុល្លារហើយដោយមាន 154 ករណីផ្សេងគ្នា។ហើយភាគច្រើននៃការវាយប្រហារគឺកើតមកពីចោរបានផ្ញើរតំំណបោកប្រាស់ដើម្បីលួចយកពត៏មានសំខាន់ៗរួចវាក៏បានធ្វើការវាយប្រហារតែម្តង។
ប្រភព: Cointelegraph