គម្រោង Worldcoin បានបើកអោយអ្នកអភិវឌ្ឃន៏ចូលមើលគម្រោង World Chain របស់ខ្លួនមុននឹងបើកអោយប្រើជាផ្លូវការ

Worldcoin Foundation គឺជាម្ចាស់របស់គម្រោងស្កេនកែវភ្នែកឈ្មោះ Worldcoin បានបើកអ្នកអភិវឌ្ឃន៏ចូលសាកល្បងប្រើប្រាស់មុននឹងបើកគម្រោង Layer2 របស់ខ្លួនឈ្មោះ World Chain អោយប្រើប្រាស់ជាផ្លូវការ។

ការបើកអោយប្រើប្រាស់នេះគឺមានចំនួនកំណត់ដោយអ្នកអភិវឌ្ឃន៏ដែលមានសិទ្ធិអាចចូលទៅប្រើប្រាស់, ធ្វើតេស្ត និង ផ្តល់មតិរិះគន់មុនពេលដែលគម្រោង World Chain នេះបើកអោយប្រើប្រាស់នៅក្នុងរដូវក្តៅនេះ។អ្នកអភិវឌ្ឃន៏អាចទៅធ្វើតេស្តត្រៀមព្រមក្នុងការនាំយកអ្នកប្រើប្រាស់ជាង 10 លាននាក់ពីក្នុងគម្រោង Worldcoin ក្នុង Blockchain OP Mainnet មក World chain នៅពេលដាក់អោយប្រើប្រាស់ជាផ្លូវការ។ Worldchain នឹងជាផលិតផលបើកចំហរកូដ, អត់មានលក្ខខណ្ធក្នុងការក្លាយជា Validator, និងគ្រប់គ្រងដោយសហគមន៏។ World Chain គឺជា Layer2 ក្នុង Ethereum ប្រើបច្ចេកវិទ្យា OP Stack។

សព្វថ្ងៃ World Chain ទទួលបានការគាំទ្រពីដៃគូរដូចជា Alchemy, Safe និង Elliptic ក្នុងការអភិវឌ្ឃន៏ផ្សេងៗក្នុងគម្រោងនេះ។

គម្រោង Worldcoin នៅក្នុង Blockchain OP Mainnet មានសកម្មភាពការប្រើប្រាស់កើនដល់ទៅ 50% តាំងពីថ្ងៃបង្កើតមកនៅក្នុងខែកក្កដា ឆ្នាំ 2023ដែលជាតួលេខច្រើនជាងគេបើធៀបជាមួយគម្រោងស្រដៀងគ្នាទៅនឹង Worldcoin ។

ប្រភព: theBlock