Blockchain Shibarium របស់ Shiba Inu បានសម្រេចការ Hard Fork របស់ខ្លួនដោយជោគជ័យ
Hard Fork គឺជាការធ្វើកំណែទម្រង់ក្នុង Blockchain ដោយវាផ្តាច់ខ្លួនចេញពី Blockchain ដើមនិងបង្កើត Chain ថ្មីមួយទៀតរួមជាមួយនឹងការបន្ថែមលក្ខណ:សម្បត្តិផ្សេងៗដើម្បីធ្វើអោយ Blockchain ខ្លួនកាន់តែប្រសើរ។
Shibarium គឺជា Blockchain Layer-2 របស់ Shiba Inu។
តាមការប្រកាសរបស់ Shiba Inu នៅថ្ងៃនេះបានអោយដឹងថា Shibarium បានសម្រេចការធ្វើ Hard Fork របស់ខ្លួន។ការធ្វើ Hard Fork លើកនេះជួយអោយ Shibarium អាចសម្រេច Transaction ឬការវេរកាក់បានយ៉ាងលឿន និង ធ្វើអោយអ្នកប្រើប្រាស់អាចស្មានដឹងពី Gas fee បាន។កាលពីខែមុនក្រុមការងារ Shiba Inu បានបញ្ជាក់ថាការធ្វើ Hard Fork លើកនេះគឺចាំបាច់ណាស់សម្រាប់ Shiba Inu ដើម្បីធ្វើអោយ Network របស់ខ្លួនអាចឆ្ពោះទៅជំនាន់ថ្មីមួយទៀត។ប្រព័ន្ធសុវត្ថិភាពក៏ត្រូវបានក្រុមការងារ Shiba Inu បានលើកមកជារឿងចំបងមួយដែរសម្រាប់ការ Hard Fork លើកនេះដោយវានឹងជួយអោយ Shibarium កាន់តែមានសុវត្ថិភាព និង កាន់តែរឹងមាំផងដែរ។
ប្រភព: u.today