អ្នក Pre-Order ទូរស័ព្ធ Solana Phone 2 បានដើមត្រឡប់មកវិញហើយដោយសារ Airdrop នេះ
ជាមួយនឹងកាក់ Meme Coin ដែលមានLogo រូបឆ្មារចំនួន 2 ចុងក្រោយបានចែក(Airdrop) ដល់អ្នកដែលបានPre-order ទូរស័ព្ទ Solana បានធ្វើអោយអ្នកដែលបាន Pre-order បានលុយជិតរួចថ្លៃទូរស័ព្ទមកវិញ។ទូរស័ព្ទ Solana ដែលអ្នកវិនិយោគ Pre-order នឹងត្រូវបានដឹកជញ្ជូននៅឆ្នាំក្រោយ។កាលពីថ្ងៃទី 24 ខែមេសា អ្នកវិនិយោគទទួលបានកាក់ MANEKI ចំនួន 5,199 និង កាលពីថ្ងៃទី 1 ខែមេសា ពួកគេក៏ទទួលបានកាក់ MEW ចំនួន 37,600 ផងដែរ។បើគិតតម្លៃកាក់របស់ទាំងពីរនឹងមកដល់ថ្ងៃនេះគឺមានតម្លៃ 459$ ហើយបើប្រៀបធៀបជាមួយនឹងតម្លៃទូរស័ព្ទលក់វគ្គទីមួយតម្លៃ 450$ និង វគ្គទី 2 តម្លៃ 500$ គឺអ្នកវិនិយោគក្បែររួចដើម និង រួចដើមទូរស័ព្ទហើយ។ ហើយបើរាប់បញ្ជូលកាក់ចែកជា Airdrop ផ្សេងទៀតដូចជា WUFFI, IQ50, CWIF គឺមានតម្លៃដល់ទៅ 385.62 $ ហើយដែលមានន័យថាអ្នកដែលបាន Pre-order គឺកំពុងចំណេញតាមរយ:Pre-order ទូរស័ព្ទនេះ។
តំណដើម្បី Pre-order
ប្រភព: TheBlock