អំពីគម្រោង Omni Network
ថ្ងៃនេះយើងមកស្គាល់គម្រោង Omni Network ដែលមានកាក់ឈ្មោះ OMNI ដែល Binance នឹងធ្វើ Launchpool សម្រាប់កាក់នេះក្នុងពេលឆាប់ៗនេះ។ Omni គឺជាគម្រោងដែលមានគោលបំណងភ្ជាប់គម្រោង Layer2 ក្នុង Ethereum ដែលប្រើបច្ចេកវិទ្យា Rollup ទាំងអស់អោយអាចមានទំនាក់ទំនងគ្នាបានដោយងាយស្រួលប្រើបច្ចេកវិទ្យា Restaking។ដូចដែលបានដឹងគម្រោង Layer2 របស់ Ethereum មានប្រជាប្រិយភាពយ៉ាងខ្លាំងដោយសារតែអស់ gas fee តិច និង ល្បឿនលឿនហើយគម្រោង Layer2 ទាំងអស់នោះប្រើបច្ចេកវិទ្យាមួយដែលមានឈ្មោះថា Rollup ដើម្បីធ្វើបច្ចុប្បន្នភាពជាមួយ Layer1 Ethereum។Blockchain Layer2 ទាំងនោះគឺមិនអាចទំនាក់ទំនងគ្នាបានទេ(Isolated Roll-Ups)គឺដើម្បីUpdate ពី Blockchain Layer2 មួយទៅមួយទៀតគឺអ្នកប្រើប្រាស់ត្រូវឆ្លងកាត់ Layer1 ដែលជា Ethereum ជាមួយសិនដែលវានឹងធ្វើអោយ layer1 ស្ទះដដែល។
ដំណោះស្រាយ Omni Network
ដូចដែលអ្នកបានអានខាងលើថាបើសិនជា layer2 ទាំងនោះមិនអាចទំនាក់ទំនងគ្នាបាននោះវានឹងប្រើប្រាស់ Layer1 ដដែលដូចនេះដើម្បីកែបញ្ហានេះ Omni Network គឺដើរតួជាអ្នកកណ្តាលដើម្បីអោយ Layer2 របស់ethereum ទាំងអស់អាចទំនាក់់ទំនងគ្នាបានដែលយើងហៅថា Unified roll-ups។មកដល់ថ្ងៃនេះ Omni មាន 1 Unified Network, 7.5 លាន Txs, 400,000 អ្នកប្រើប្រាស់, ជាង 30 Ecosystem។
ការវិនិយោគ
គម្រោង Omni ទទួលបានការវិនិយោគចំនួន 18 លានដុល្លារកាលពីថ្ងៃទី 26 ខែមេសាឆ្នាំ 2023 ពីក្រុមហ៊ុនដូចជា Pantera Capital, The Spartan Group, Hashed Fund, Jump Crypto, Two Sigma Venture។
OMNI
មាន total Supply: 100 លានកាក់។បែងចែកអោយ Private Sale: 20.06%, Ecosystem: 29.5%, Team: 25.25%, Community Fund: 12.67%, និង ផ្សេងៗទៀត: 12.52%។
ប្រភព: