Uniswap ទទួលបានលិខិតគម្រាមប្តឹងពី SEC

Uniswap (UNI) គឺជាក្រុមហ៊ុនប្តូរកាក់បែបវិមជ្ឈការដ៏មានប្រជាប្រិយមួយបានទទួលលិខិតគម្រាមប្តឹងពីគណ:កម្មាការមូលប័ត្រសហរដ្ធអាមេរិក (SEC)។​កាក់ UNI បានធ្លាក់ថ្លៃដល់ទៅ 9.5% ក្រោយពីដំណឹងលេចលឺកាលពីព្រឹកមិញ។ CEO របស់ Uniswap​ លោក​ Hayden Adams បានអោយដឹងពាក់ព័ន្ធនឹងលិខិតគម្រាមប្តឹងនេះថាវាមិនមែនជារឿងភ្ញាក់ផ្អើលអីទេតែវាគ្រាន់តែគួរអោយធុញ ខកចិត្ត និង ព្រមជាមួយការតស៊ូក្តីជាមួយ SEC។ក្នុងលិខិតគម្រាមនេះ SEC បានផ្តោតសំខាន់ថា Uniswap បានផ្តល់សេវាកម្មដូរកាក់ដល់កាក់ដែលជាមូលធនខុសច្បាប់សហរដ្ធអាមេរិក ហើយវាបានបង្កើតភាពមិនច្បាស់ពាក់ព័ន្ធនឹងកាក់ UNI ផងដែរថាវាអាចជាមូលធនខុសច្បាប់ឬអត់។លោក Adams បានអោយដឹងថាលោកជឿជាក់ថាសេវាកម្មដែល Uniswap កំពុងបម្រើសព្វថ្ងៃគឺស្របច្បាប់ ហើយ ការងាររបស់ខ្លួនក៏បានស្ថិតនៅផ្នែកដ៏ត្រឹមត្រូវក្នុងប្រវត្តិសាស្ត្រកន្លងមកផងដែរ។គាត់បានបន្ថែមថា SEC មិនទៅរករឿងក្រុមហ៊ុនអាក្រក់ដូចជា FTX ទេតែផ្ទុយមកវិញបែរជាមកធ្វើរករឿងតែក្រុមហ៊ុនល្អៗដូចជា Uniswap និង Coinbase។

ប្រភព: Coindesk


Binance Labs បានវិនិយោគជាមួយ BounceBit ។​ BounceBit គឺជាគម្រោងធ្វើទាក់ទងជាមួយនឹងការផ្តល់ហេដ្ធរចនាសម្ព័ន្ធ BTC Restaking ដែលជាស្រទាប់សំខាន់សម្រាប់គម្រោង Restaking ផ្សេងៗដែលថែរក្សាសុវត្ថិភាពដោយក្រុមហ៊ុនរក្សាកាក់គ្រ៊ីបតូស្របច្បាប់ឈ្មោះ Mainnet Digital និង Ceffu។

ប្រភព: Binance