ក្រុមហ៊ុន Grayscale និង Coinbase ចូលពិភាក្សាជាមួយ SEC អំពី Ether ETF
កាលពីថ្ងៃទី 7 ខែ មីនា SEC ឬ គណៈកម្មការមូលបត្រអាមេរិកបានណាត់ប្រជុំជាមួយអ្នកតំណាងរបស់ក្រុមហ៊ុន Coinbase និង Grayscale Ethereum Trust។ការប្រជុំនេះចាត់ទុកថាជាជំហានសំខាន់មួយពាក់ព័ន្ធនឹងការអនុញ្ញាត្តិ Ether ETF។ការប្រជុំនេះមានការពិភាក្សាទាក់ទងនឹងច្បាប់និងសុវត្ថិភាពជំុវិញការអនុម័ត Spot ETH ETF តែមិនទាន់និយាយថាពេលណាដែលនឹងអនុម័ត Spot ETH ETF។
* ថ្ងៃទី 13 ខែ មីនា Ethereum នឹងដាក់ការ Upgrade ឈ្មោះថា Dencun ទៅក្នុង Mainnet។ការ Upgrade ក៏ជាដំណឹងល្អមួយសម្រាប់ Ethereum Layer2 ផងដែរ។
ប្រភព: coingape