វេបសាយ BitForex បានបិទមិនអោយអ្នកប្រើប្រាស់ដកកាក់របស់ពួកគេបាន

BitForex គឺជាវេបសាយជួញដូរគ្រ៊ីបតូរបស់​ ហុង​ កុង បានបិទមិនអោយប្រើប្រាស់វេបសាយរបស់វាតាំងពីថ្ងៃទី 24 ខែ​កុម្ភ:។ អ្នកវិនិយោគមិនអាចដកកាក់ និង ចូលប្រើប្រាស់វេបសាយរបស់វាអស់រយ:ពេលពីរ ទៅបីថ្ងៃមកហើយ។តាមទិន្នន័យរបស់​ CoinGecko បានអោយដឹងថាចំនួននៃការជួញដូរកាក់គ្រ៊ីបតូក្នុង Platform របស់វាបានធ្លាក់ចុះពី 2.5 ពាន់លានដុល្លារនៅត្រឹម​ 1 ពាន់លានដុល្លារនៅចន្លោះថ្ងៃទី 22 ទៅ 24 ខែកុម្ភ: ។កាលពីថ្ងៃទី 24 BitForex មានការវេរកាក់ចេញចំនួន 56.5 លានដុល្លារពី Hot Wallet របស់ពួកគេហើយកាលពីថ្ងៃទី 31 ខែមករាកន្លងមកនេះ CEO របស់វាក៏បានលានចេញពីតំណែងផងដែរ។​ បញ្ជី​ X(Twitter) របស់វាក៏បានបិទផងដែរសព្វថ្ងៃអ្នកប្រើប្រាស់កំពុងនាំគ្នាសួរអំពីបញ្ហានេះនៅក្នុង Telegram របស់វាដោយសារពួកគេមិនអាចដកកាក់របស់ពួកគេបាន។

ប្រភព: CryptoSlate


ពត៏មាន Airdrop

Base (Coinbase)

Base គឺជាគម្រោង Blockchain របស់​ Coinbase ដែលជា Layer2 របស់​ ethereum សព្វថ្ងៃអត់ទាន់មានកាក់ទេតែវាមាន​ Mainner ហើយដូចនេះសម្រាប់អ្នកដែលមានបំណងចង់បានកាក់ Base អាចទៅផ្សេងសំណាងដោយការទៅលេង Mainnet របស់វាបានដោយថ្ងៃនេះវាប្រកាសពី​ Campaign ដែលមានឈ្មោះថា​ basehunt ដូចនេះអ្នកចូលរួមលេងបាន។

Linea

Linea គឺជា​ Blockchain Layer 2 របស់​ Ethereum ដែលប្រើប្រាស់បច្ចេកវិទ្យា ZK (zero knowledge) សព្វថ្ងៃអត់ទាន់មានកាក់ទេដូចនេះដើម្បីផ្សេងសំណាងដើម្បីអាចទទួលបាន Airdrop អាចទៅលេង​ Mainnet របស់វាក្នុង​ Campaign ឈ្មោះ Linea XP តាមតំណនេះបាន។

Berachain

Berachain គឺជា Blockchain layer1 ដែលប្រើប្រាស់បច្ចេកវិទ្យា Proof Of Liquidity សព្វថ្ងៃវាបើក​ Testnet អោយយើងទៅធ្វើតេស្តហើយដោយអ្នកអាចចូលរួម Campaign ទាំងនេះរបស់វា : galxe, faucet honeyjar, testnet token

Venom

Venom គឺជា Blockchain layer 1 ដែលត្រៀមនឹងដាក់អោយប្រើក្នុង Mainnet នៅថ្ងៃទី​ 18 ខែ​មីនានេះដូចនេះអ្នកនៅអាចមានពេលទៅលេង Testnet របស់វាបានតាមតំណនេះដើម្បីសន្សំ NFT ដែលអាចមានឧកាសទទួលបាន Airdrop នៅថ្ងៃអនាគត។

Babylon

Babylon គឺជាគម្រោងទាក់ទងនឹងការ Stake កាក់ Bitcoin ត្រៀមនឹងដាក់អោយប្រើ Testnet នៅរយ:ពេលប៉ុន្មានម៉ោងខាងមុខនេះ។សព្វថ្ងៃវាកំពុងមាន Campaign ក្នុង Galxe តាមតំណនេះ និង Zealy តាមតំណនេះ។​ដើម្បីដឹងកាន់តែច្បាស់អ្នកអាចមកអានក្នុងនេះ។​